ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ប្រចាំខែឧសភា

ចែលរំលែក

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ប្រចាំខែឧសភា ឆ្នាំ២០២៤ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបចំនួន ៣៧ នាក់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយផ្ដោតទៅលើវិស័យទឹកស្អាត និងអនាម័យ តាមរយៈការធ្វើបទបង្ហាញចំនួនពីរគឺ ៖

១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពការងារថ្នាក់ខេត្ត និងសកម្មភាពការងាររបស់អង្គការដៃគូអភិវឌ្ឍន៍នានា

២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់ អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង

៣-ផ្ដល់វេទិកាពិភាក្សា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ