ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិស្មើនឹង២១៧គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន៦០ គ្រួសារ ភូមិស្វាយចេកចំនួន ៥២ គ្រួសារនិងភូមិអញ្ចាញ១០៥គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។
- ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តតាកែវ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំអោយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិស្មើនឹង២១៧គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន៦០ គ្រួសារ ភូមិស្វាយចេកចំនួន ៥២ គ្រួសារនិងភូមិអញ្ចាញ១០៥គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។
សូមបញ្ជាក់ផងដែរថា ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ។ អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យ គ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដាស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕