លោក អ៉ឹង វិសុទ្ឋ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក ជួសជុលអណ្តូងស្នប់ ចំនួន ៤អណ្តូង ក្នុងស្រុកព្រៃឈរ ដែលបណ្តាញទឹកស្អាតមិនទាន់ទៅដល់
- ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តកំពង់ចាម៖ នាថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹង វិសុទ្ឋ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ចាម បានជួសជុលអណ្តូងស្នប់ ចំនួន ៤អណ្តូង ក្នុងស្រុកព្រៃឈរ ដែលបណ្តាញទឹកស្អាតមិនទាន់ទៅដល់ និងភាគច្រើនបងប្អូនប្រើអណ្តូងម៉ូទ័ររួមមាន៖
១. ភូមិកកោះ ឃុំត្រពាំងព្រះ ១អណ្តូង ទទួលបានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន៣០គ្រួសារ
២. ភូមិខ្វាវ ឃុំត្រពាំងព្រះ ១អណ្តូង មិនទាន់ជោគជ័យ ដោយខ្វះសម្ភារជួសជុល(បន្តជួសជុលស្អែក)
៣.ភូមិអូរដូនញា ឃុំត្រពាំងព្រះ ២អណ្តូង ទទួលបានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន ៥០ ទៅ៦០គ្រួសារ។
ជាកិច្ចបន្តក្រុមការងារបានចុះពិនិត្យស្ថានភាពស្រះសហគមន៍ចំនួន ២ កន្លែង រួមមាន៖
១. ស្រះសហគមន៍ ១កន្លែង ស្ថិតក្នុងភូមិអូរកណ្តោល ឃុំព្រែកក្របៅ ដែលមន្ទីរផ្តល់ជូនក្នុងឆ្នាំ២០១៩ នៅមានទឹកសម្រាប់សត្វពាហនៈផ្សេងៗ ប្រជាជននៅតំបន់នោះ ប្រើប្រាស់បណ្តាញទឹកទុយោ(ក្រុមហ៊ុនឃុនអភិវឌ្ឍន៍)
២. នឹងបានចុះពិនិត្យអណ្តូងស្នប់Afridev ២កន្លែង ក្នុងភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកមាស មន្ទីរបានផ្តល់ជូនឆ្នាំ២០២១ (មានទឹកធម្មតា) និង ក្នុងភូមិតាកោរ ឃុំជ្រៃវៀន ស្រុកព្រៃឈរ មន្ទីរផ្តល់ជូន២០១៩ (មានទឹកធម្មតា)
៣. ចុះពិនិត្យស្ថានភាពស្រះសហគមន៍រីងស្ងួត ១កន្លែង ស្ថិតក្នុងភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដែលមន្ទីរបានផ្តល់ជូនក្នុងឆ្នាំ២០១៨ (ស្រះនេះគឺបងប្អូនប្រជាពលរដ្ឋមិនបានយកប្រើប្រាស់ទ្បើយ គឺសម្រាប់តែសត្វពាហនៈប៉ុណ្ណោះ) ភូមិនេះគឺប្រើប្រាស់បណ្តាញទឹកអាជ្ញាប័ណ្ណ លោក ពាង ផារ័ត្ន និងអណ្តូងម៉ូទ័រ។