ឯកឧត្ដម សាន វិសាល បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការថែទាំខួបផ្លូវក្រាលក្រួសក្រហម និងល្បាយថ្មភ្នំចំនួន ២គម្រោង

ចែលរំលែក

ខេត្តកំពង់ធំ និងខេត្តព្រះវិហារ÷ នាព្រឹកថ្ងៃសុក្រ ៣រោច-សៅរ៍  ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការថែទាំខួបផ្លូវក្រាលក្រួសក្រហម និងល្បាយថ្មភ្នំចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមមាន÷

 

– គម្រោងទី១ ÷ ការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុប ១៤ ៨០០ម ទទឹងខ្នងលើ ៥ម កម្រាស់ ១៥សម ស្ថិតនៅក្នុងឃុំព្រៃគុយ ឃុំកំពង់ស្វាយ និងឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

– គម្រោងទី២៖ ការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយថ្មភ្នំប្រវែង ១១ ៥០០ម ទទឹងខ្នងលើ ៦ម កម្រាស់ ២០ស.ម ស្ថិតក្នុងឃុំច្រាច់ និងឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

 

លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងទាំង២ខាងលើបញ្ចប់សុពលភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ