ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ បានអញ្ជើញចូលរួមយុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តព្រះសីហនុ
- ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមយុទ្ធនាការធ្វើបច្ចុប្បន្នភាពការងារ និងពិនិត្យស្ថានភាពជាក់ស្ដែងនៅទីតាំងដីសម្បទានសង្គមកិច្ចក្នុងខេត្តព្រះសីហនុ ដឹកនាំដោយ ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់។
កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅ សាលាខេត្តព្រះសីហនុ សមាភាពចូលរួមមានសមាជិកសមាជិកាអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីររៀបចំដែនដី នគរូបនីយកម្ម និង សំណង់ អភិបាលរងខេត្ត អាជ្ញាធរផែនដី នឹងក្រុមការងារថ្នាក់ស្រុកឃុំភូមិ និងអ្នកពាក់ព័ន្ធ ។
ទីតាំងសម្បទានដីសង្គមកិច្ចនៅខេត្តព្រះសីហនុ មានផ្ទៃដី ១ ០៤០ហិកតា ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្ត ព្រះសីហនុ សម្រាប់ជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ផ្ទៃដីមិនទាន់ចែក ដីទំហំ ៤៧៤ហិកតាសម្រាប់ចែក ជូនអតីតកងកម្លាំងអាវុធនិងគ្រួសារចំនួន ៤០៦គ្រួសារ៕