ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងឯកសារអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងពាក់ព័ន្ធ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងឯកសារអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម ប្រធាន និងថ្នាក់ដឹកនាំនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមានប្រសាសន៍ថា កិច្ចប្រជុំនេះរៀបចំឡើងដើម្បីអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណង រៀបចំឯកសារគតិយុត្តិដើម្បីត្រៀមចុះអនុស្សរណៈនៃការយោគយល់ លើករណីត្រួតស៊ីគ្នានៃដែនសមត្ថកិច្ច រវាងក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ដែលគ្រោងនឹងរៀបចំពិធីចុះហត្ថលខានាពេលខាងមុខ។

កិច្ចប្រជុំបានប្រព្រឹត្តទៅ ដោយមានការពិភាក្សា ផ្ដល់ធាតុចូល ដើម្បីឱ្យឯកសារអនុស្សរណៈនៃការយោគយល់ខាងលើមានលក្ខណៈគ្រប់ជ្រុងជ្រោយ  ដើម្បីកំណត់ពីដែនសមត្ថកិច្ចរបស់ក្រសួងនីមួយៗឱ្យបានច្បាស់លាស់ ក្នុងន័យបម្រើផលប្រយោជន៍ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋានប្រកបដោយបរិយាបន្ន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ