ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ រៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ដិ ព្រមទាំងពិសារអាហារសាមគ្គី និងមានការលែងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ចែលរំលែក

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃអង្គារ ១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងមន្រ្ដីរាជការក្រោមឱវាទ បានរៀបចំពិធីសំណេះសំណាលជាមួយមន្រ្តីចូលនិវត្តន៍ និងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ដិ ព្រមទាំងពិសារអាហារសាមគ្គី និងមានការលែងល្បែងប្រជាប្រិយខ្មែរ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨។

 

លោកប្រធានមន្ទីរបានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះលោក លោកស្រី មន្រ្តីចូលនិវត្តន៍ ដែលអញ្ជើញចូលរួមនាឱកាសនេះ។

 

ឆ្លៀតក្នុងឱកាសនេះ លោកប្រធានមន្ទីរ បានជម្រាបជូនអង្គពិធី អំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្រ្ដពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន និងព្រមទាំងសមិទ្ធផលនានារបស់មន្ទីរសម្រាប់ការអនុវត្តកន្លងមកផងដែរ។

 

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានផ្តល់ជូននូវវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ