នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រៀបចំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច នៅខេត្តព្រះវិហារ។
- ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោក ឌៀប ចាន់លី និងលោក អៀម ពុទ្ធី អនុប្រធានការិយាល័យ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ចំនួន ០២ភូមិ មានភូមិជីអោក និងភូមិអូរពោធិ៍ ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។ សមាសភាពចូលរួមមាន៖ ក្រុមការងារនាយកដ្ឋាន តំណាងរដ្ឋបាលសាលាខេត្ត លោកអនុប្រធានមន្ទីរ-លោកប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ លោកមេឃុំ មេភូមិទាំង២ភូមិ និងបងប្អូនជនជាតិដើមភាគតិច កួយ ភូមិជីអោក សរុបចំនួន៧៩ នាក់/ស្រី៣៤នាក់ និងភូមិអូរពោធិ៍ សរុបចំនួន៦៨នាក់ /ស្រី៤៩ នាក់។
ជាលទ្ធផលបងប្អូនជនជាតិដើមភាគតិច កួយ ដែលរស់នៅភូមិទាំង២៖
-ប្រជាពលរដ្ឋទាំង ២ភូមិ បានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិច កួយ
-បងប្អូនជនជាតិដើមភាគតិច កួយ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច។