ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលនិវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស ឯកឧត្ដម លោក លោកស្រី អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការដែលចូលនិវត្តន៍ចំនួន ២៤ នាក់ ស្រី ៩ នាក់។

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានចូលនិវត្តន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស ឯកឧត្ដម លោក លោកស្រី អគ្គាធិការស្ដីទី ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការដែលចូលនិវត្តន៍ចំនួន ២៤ នាក់ ស្រី ៩ នាក់។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុការ ក៏ដូចសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះឯកឧត្តម លោកជំទាវ ក៏ដូចជាអតីតមន្ត្រីរាជការក្រសួងចូលនិវត្តន៍ដែលអញ្ជើញចូលរួមក្នុងឱកាសនោះផងដែរ។

ឯកឧត្ដមរដ្ឋមន្ត្រី បានបន្តទៀតថា ការរៀបចំកម្មវិធីសំណេះសំណាលនេះឡើង ក្នុងគោលបំណងសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗ ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណីនៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការក្រោយៗទៀត ។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី មានអនុសាសន៍ផ្តាំផ្ញើបន្តទៀតថា ក្រសួងនឹងបន្តខិតខំយកចិត្តទុកដាក់ជូនដល់មន្ត្រីរាជការដែលចូលនិវត្តន៍ ដោយមានការរៀបចំ ចងក្រងសមាគមន៍មន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ ស្របតាមគោលការណ៍កសាងមូលធនមនុស្ស ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីនីតិកាលបន្តបន្ទាប់ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ។
អនុវត្តតាមគោលការណ៍រក្សាចាស់ បង្កើនថ្មី រាជរដ្ឋាភិបាលនីតិកាលទី៧ មានឆន្ទៈយ៉ាងមោះមុតក្នុងការថែរក្សាសមិទ្ធផលដែលមានស្រាប់ ដែលកើតចេញពីការចូលរួមពលីកម្មគ្រប់បែបយ៉ាងរបស់មន្ត្រីរាជការទាំងអស់រាប់ទាំងមន្ត្រីដែលបានចូលនិវត្តន៍ផងដែរ ហើយយើងនឹងខិតខំបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខថែមទៀត និងរក្សាបាននូវសុខសន្តិភាព ស្ថេរភាពសង្គម ព្រមទាំងឱកាសនៃការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលបំណងសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ ពោលគឺកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាពជាតិឱ្យកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ