ក្រុមការងារបច្ចេកទេសគម្រោង SAAMBAT ចូលរួមជាមួយក្រុមបេសកកម្មគាំទ្រការអនុវត្តគម្រោង នៃ IFAD  ចុះត្រួតពិនិត្យផ្លូវកំពុងស្ថាបនាចំនួន ៣ ខ្សែ

ចែលរំលែក

ខេត្តស្វាយរៀង-កំពត៖ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជួបនីយកម្មកសិកម្ម (SAAMBAT) បានដឹកនាំក្រុមការងារបច្ចេកទេសគម្រោង ចូលរួមក្នុងបេសកកម្មគាំទ្រការអនុវត្តគម្រោង នៃមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)  ដោយមានការចូលរួមពី ក្រុមការងារទីប្រឹក្សាគម្រោង (SP1) រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ និងប្រជុំពិភាក្សាជាមួយ អាជ្ញាធរមូលដ្ឋាន រួមមាន រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ ភូមិ និងប្រជាពលរដ្ឋដែលជាអ្នកទទួលផលពីគម្រោង។

បេសកកម្មនេះមានរយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយបានចុះត្រួតពិនិត្យស្ថានភាពផ្លូវកំពុងស្ថាបនានៅខេត្តស្វាយរៀង និងខេត្តកំពត ចំនួន ៣ ខ្សែ ដូចខាងក្រោម៖

–  ខ្សែទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង សរុបប្រវែង ៣២០០ម៉ែត្រ តភ្ជាប់ពីភូមិថ្មី ដល់ភូមិតានូ ឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង សម្រេចលទ្ធផលបាន ៩៦%។

–  ខ្សែទី២៖ ផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែង ១២ ៤២៩ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចផ្សារជីភូ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ដល់កែងវត្តព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលទើបអនុវត្តបាន ៤%។

–  ខ្សែទី៣៖ ផ្លូវក្រាលកៅស៊ូពីរជាន់ និងក្រាលបេតុង សរុបប្រវែងសសរុប ១១ ៣៤០ម៉ែត្រ ដែលឆ្លងកាត់ឃុំត្រពាំងសង្កែ ឃុំត្រពាំងព្រីង និងឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត អនុវត្តសម្រេចបាន ១៣%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ