នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ផ្លាស់ប្តូរ បទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមរបស់ទីផ្សារផលិតផលជនបទ

ចែលរំលែក

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ចាន់ សុភា អនុប្រធាននាយកដ្ឋាន ដឹកនាំមន្ត្រីបច្ចេកទេសនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម បានរៀបចំវគ្គសិក្ខាសាលាពិគ្រោះយោបល់ផ្លាស់ប្តូរ បទពិសោធន៍ជោគជ័យ និងបញ្ហាប្រឈមរបស់ទីផ្សារផលិតផលជនបទ  នៅភូមិត្នោតតាសាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលមានសិក្ខាកាមសរុប ៣១ រូប ស្រ្តី ២២ រូប។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងចែករំលែកនូវចំណេះដឹងដល់សិក្ខាកាមចូលរួមអំពីការរៀបចំផែនការទីផ្សារ ពីភាពជោគជ័យ បញ្ហាប្រឈម និងដំណោះស្រាយរបស់ទីផ្សារផលិតផលជនបទ ដើម្បីធ្វើឱ្យអាជីវកម្ម និងមុខរបរ រីកចម្រើនប្រសើរឡើង សំដៅជួយជំរុញនូវកំណើនសេដ្ឋកិច្ចគ្រួសារ។

សិក្ខាសាលានេះក៏មានការប្ដេចជ្ញាចិត្តពីសិក្ខាកាម ដោយនឹងយកចំណេះដឹងដែលទទួលបាននេះ យកទៅចែករំលែកដល់ប្រជាពលរដ្ឋមូលដ្ឋានដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសាររបស់ប្រជាសហគមន៍នៅជនបទ។

សិក្ខាសាលាបានបញ្ចប់ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងភាពជោគជ័យ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ