ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំក្រុមការងារ ប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌផ្លូវជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំក្រុមការងារ ប្រព័ន្ធគ្រប់គ្រងសារពើភ័ណ្ឌផ្លូវជនបទ (RRAMS) ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គនាយក, អគ្គនាយករង, ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញមួយចំនួនទៀត ។

 

កិច្ចប្រជុំផ្តោតជាសំខាន់លើការគ្រប់គ្រងផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា RRAMS និងការរៀបចំ ចងក្រង និងបោះពុម្ពសៀវភៅទិន្នន័យសារពើភ័ណ្ឌផ្លូវជនបទ នៅទូទាំងប្រទេស (លើកទី៣) នៅឆ្នាំ២០២៥ ខាងមុខនេះ ។

 

អង្គប្រជុំ បានដំណើរការដោយមានការធ្វើបទបង្ហាញអំពី ការប្រើប្រាស់ RRAMS និងមានកិច្ចពិភាក្សាដោយទទួលបានលទ្ធផលដូចខាងក្រោម ៖

–  នឹងធ្វើការកែសម្រួលសមាសភាពក្រុមការងារ RRAMS ឡើងវិញ និងបង្កើតឱ្យមានលេខាធិការដ្ឋានដើម្បីឱ្យការបំពេញការងារ បានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព

–  គ្រោងរៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់មន្ត្រីជំនាញ  និងមន្ត្រីថ្នាក់ក្រោមជាតិ ដើម្បីស្វែងយល់ពីការគ្រប់គ្រង និងការប្រើប្រាស់ប្រព័ន្ធ RRAMS រួមទាំងការបញ្ចូលទិន្នន័យ

–  ប្រមូលទិន្នន័យផ្លូវជនបទដែលនៅសេសសល់ និងធ្វើបច្ចុប្បន្នភាពដាក់បញ្ចូលក្នុងប្រព័ន្ធ RRAMS៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ