ឯកឧត្តម ឌៀប​ កាណូរ៉ា ដឹកនាំមន្រ្តី​បច្ចេកទេសនាយកដ្ឋាន ចុះទស្សនកិច្ច​ត្រួតពិនិត្យ​ លើសកម្មភាព និងសមិទ្ធផលនានា​ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងអនុវត្តនៅក្នុងស្រុកថ្មគោល​

ខេត្ត​បាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប​ កាណូរ៉ា អនុរដ្ឋលេខាធិការ បានដឹកនាំមន្រ្តី​បច្ចេកទេស បានចុះទស្សនកិច្ច​ត្រួតពិនិត្យ​ លើសកម្មភាពនិងសមិទ្ធផលនានា​ ដែលអង្គការហ្គូដណេប៊ឺសកម្ពុជា (GNC) កំពុងអនុវត្តនៅក្នុងស្រុកថ្មគោល​ ខេត្តបាត់ដំបង​ ដោយមានការចូលរួមពី​ លោក វ៉ន​ព្រហ្មលោម៉ា​ អនុប្រធាននាយកដ្ឋាន​ តំណាងនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និង​ លោក សេង អ៊ាមហ៊រ អនុប្រធាននាយកដ្ឋាន​ រួមជាមួយមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត​បាត់ដំបង​ ព្រមទាំងតំណាងអង្គការហ្គូដណេប៊ឺសកម្ពុជា។ ក្នុងទស្សនកិច្ចនេះផងដែរ​ ក្រុមការងារបានចុះត្រួតពិនិត្យដូចខាងក្រោម៖

 

១. មណ្ឌលសិក្សា និងបង្គន់អនាម័យទំនើប​ ក្នុងអនុវិទ្យាល័យអូរតាគី​ ឃុំអូរតាគី។

២. ស្ថានីយទឹកស្អាតសហគមន៍ ក្នុងសាលាឃុំអន្លង់រុន ក្នុងនោះ​ ឯកឧត្តមក៏បានជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការ គណៈកម្មការគ្រប់គ្រង​ និងអាជ្ញាធរឃុំដើម្បីស្វែងរកបញ្ហាប្រឈម​ និងដំណោះស្រាយជូនភាគីទាំងអស់ផងដែរ។​

Share your thoughts