ឯកឧត្តម លី ណារុន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងឥណទាន នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

ចែលរំលែក

ខេត្តពោធិ៍សាត់៖ នារសៀលថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយក្រុមការងារគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារអនុវត្តគម្រោងឥណទានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖

 

–  ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់ការអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងឥណទានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់

 

–  ពិនិត្យវឌ្ឍនភាពការងារគម្រោងឥណទានគាំទ្រសុខភាពសហគមន៍ ដែលមានកិច្ចសហការជាមួយអង្គការ រ៉ាឆា (RACHA)

 

–  ប្រមូលធាតុចូល ដើម្បីរៀបចំ កសាងឯកសារគម្រោងឥណទានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ឱ្យមានភាពរឹងមាំ។

 

បន្ទាប់ពីចប់កិច្ចប្រជុំពិភាក្សា ឯកឧត្តម លី ណារុន បានចុះសំណេះសំណាល និងត្រួតពិនិត្យសមាជិកឥណទានសហគមន៍ចំនួន ៥ក្រុម ដែលមានសមាជិក ២០គ្រួសារ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់សមាជិកឥណទានទាំងអស់ដែលបានខ្ចីប្រាក់ពីគម្រោង ឱ្យយកទៅប្រើប្រាស់ត្រូវចំគោលដៅ ដើម្បីពង្រីកមុខរបរ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ ធ្វើឱ្យមានជីវភាពកាន់តែប្រសើរឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ