ឯកឧត្ដម​ លី​ ណារុន អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំស្តីពី​ការពិនិត្យផ្ទៀងផ្ទាត់​ការអនុវត្តគម្រោងឥណទានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ​

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃចន្ទ ២កេីត​ ខែផល្គុន​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១​ ​ខែមីនា​ ឆ្នាំ២០២៤​ អង្គភាព​អនុវត្តន៍​គម្រោងឥណទាន​ នៃមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តកំពង់ឆ្នាំង​ បានទទួល​រៀបចំកិច្ចប្រជុំស្តីពី​ការពិនិត្យផ្ទៀងផ្ទាត់​ការអនុវត្តគម្រោងឥណទានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ​ ក្រោមអធិបតី​ភាព​ ឯកឧត្ដម​ លី​ ណារុន​ រដ្ឋលេខាធិការ​ និងជាប្រធានក្រុមប្រឹក្សាភិបាល​  តំណាង​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្ដម​ ឆាយ​ ឫទ្ធិសែន​ រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ ដោយមានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោកស្រី​ មន្រ្តី​គម្រោង​ថ្នាក់ជាតិ​  និង​ លោក​ ជិន​ រដ្ឋា​  ប្រធានមន្ទីរ​ ព្រមទាំង​មន្រ្តី​គម្រោង​ថ្នាក់​ខេត្ត​ ។

 

បន្ទាប់​ពីកិច្ចប្រជុំ​នៅមន្ទីរ​ ឯកឧត្តម​រដ្ឋលេខាធិការ​ និងក្រុមការងារ​បានចុះពិនិត្យ​ការអនុវត្ត​ឥណទាន​មូលដ្ឋានគោលដៅ​ នៅភូមិឃ្លៃ​ ឃុំជ្រៃបាក់​ ស្រុករលាប្អៀរ​ ។

Share your thoughts