ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ចុះសម្របសម្រួលការរៀបចំ និងការអនុវត្តសូចនាករសមិទ្ធកម្ម របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ចែលរំលែក
photo 2024 03 07 12 37 50 2

ខេត្តព្រះវិហារ៖  នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤  នៅសាលប្រជុំមន្ទីរអភវឌ្ឍន៍ជនបទខេត្ត ឯកឧត្ដម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកសម្របសម្រួលការអនុវត្ត អនុកម្មវិធីទី៦ នៃកម្មវិធីទី៣ និងអនុកម្មវិធីទី៦ នៃកម្មវិធីទី៤  បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ចុះសម្របសម្រួលការរៀបចំ និងការអនុវត្តសូចនាករសមិទ្ធកម្ម​ ដោយមានការចូលរួមអមដំណើរ ពីលោក ចេង ចរិយា អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញរបស់នាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ​ រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការរបស់មន្ទីអភិវឌ្ឍន៍ជនបទខេត្ត​ សរុប ២០រូប ស្រី៥រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីត្រួតពិនិត្យ និងឆ្លុះបញ្ចាំងពីរបាយការណ៍វឌ្ឍនភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហេារ​ ដែលបាន

អនុវត្តឆ្នាំ២០២៣ និងលើកផែនការសមិទ្ធកម្មឆ្នាំ២០២៤ និងពង្រឹងយន្តការតាមដាន  ត្រួតពិនិត្យ និងវាយតម្លៃសូចនាករសមិទ្ធកម្ម។

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាពរបស់មន្ទីររួចមក  ឯកឧត្ដមរដ្ឋលេខាធិការ បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ  និងក្តីនឹករលឹកពី ឯកឧត្ដម រដ្មមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះមន្ត្រីរាជការ​ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋលេខាធិការ ក៏បានផ្ដល់ជាអនុសាសន៍ណែនាំដូចខាងក្រោម៖

– បន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងមានវប្បធម៌ចែករំលែកជាមួយមន្រ្តីក្រោមឱវាទ  និងអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន

–  រៀបចំការប្រជុំឱ្យបានទៀងទាត់ ប្រចាំខែ ប្រចាំត្រីមាស ប្រចាំឆមាស រយៈពេល០៩ខែដើមឆ្នាំ និងប្រចាំឆ្នាំ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម សំណូមពរ និងជំរុញការអនុវត្តការងារ

– ត្រូវផ្សព្វផ្សាយ  និងបញ្ជ្រាបផែនការយុទ្ធសាស្ត្ររបស់ក្រសួងដល់មន្ត្រីជំនាញឱ្យបានទូលំទូលាយ និងការរៀបចំផែនការត្រូវផ្អែកលើផែនការយុទ្ធសាស្ត្រជាមូលដ្ឋាន

– ពង្រឹងមន្ត្រីបច្ចេកទេសក្នុងការតាមដាន  ត្រួតពិនិត្យ  និងវាយតម្លៃការអនុវត្តសូចនាករសមិទ្ធកម្ម

–  រៀបចំរបាយការណ៍លទ្ធផលនៃការអនុវត្តសកម្មភាពផ្ញើជូនក្រសួងឱ្យបានទាន់ពេលវេលាតាមការកំណត់

–  ត្រូវលើកទឹកចិត្តចំពោះមន្ត្រីសកម្មការងារ និងយកចិត្តទុកដាក់ចំពោះមន្រ្តីដែលមានពិការភាព មានជំងឺ និងមន្ត្រីជាស្ត្រីមានផ្ទៃពោះ

–  បន្តពង្រឹង និងបង្កើតស្នាដៃថ្មីៗថែមទៀត លើអ្វីដែលមានស្រាប់ដើម្បីធ្វើយ៉ាងណាសម្រេចឱ្យបាននូវគោលនយោបាយ និងកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង។

 

គួរបញ្ជាក់ផងដែរថា៖ ក្នុងកិច្ចប្រជុំនេះក៏បានបើកឱ្យមានការពិភាក្សាគ្នាយ៉ាងផុលផុសដើម្បីស្វែងរកធាតុចូលបន្ថែម បញ្ហាផ្សេងៗរបស់មន្ទីរសម្រាប់ដោះស្រាយ ដើម្បីត្រៀមរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៧ និងទទួលយកសំណូមពរផ្សេងៗ។

កិច្ចប្រជុំបានបញ្ចប់ ប្រកបដោយលទ្ធផលផ្លែផ្កា និងមានបរិយាកាសស្និទ្ធស្នាល៕

photo 2024 03 07 12 37 42photo 2024 03 07 12 37 44photo 2024 03 07 12 37 45 2photo 2024 03 07 12 37 45photo 2024 03 07 12 37 46photo 2024 03 07 12 37 47 2photo 2024 03 07 12 37 47photo 2024 03 07 12 37 48 2photo 2024 03 07 12 37 48photo 2024 03 07 12 37 50 2photo 2024 03 07 12 37 50photo 2024 03 07 12 37 51

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ