លោកជំទាវ ម៉ាត់ ម៉ារ៉ា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសម្រេច ការរៀបចំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ចែលរំលែក

ភ្នំពេញ៖ ក្នុងរយៈពេលចាប់ពីថ្ងៃអង្គារ ១០រោច រហូតដល់ថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យសម្រេច ការរៀបចំផែនការយុទ្ធសាស្ត្រជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រយៈពេល ៥ឆ្នាំ (២០២៤-២០២៨) ។ នៅក្នុងផែនការនេះមានយុទ្ធសាស្ត្រចំនួន ៤គឺ ៖

 

ទី១- ពង្រឹងកិច្ចសហប្រតិបត្តិការ កសាងច្បាប់ថ្មី កែសម្រួល និងបំពេញបន្ថែមខ្លឹមសារច្បាប់ គោលនយោបាយ និងបទដ្នានគតិយុត្តនានា តាមតម្រូួវការចាំបាច់។

ទី២-  លើកកម្ពស់ការបង្ការទប់ស្កាត់រាល់ទម្រង់នៃអំពើជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារ។

ទី៣- លើកកម្ពស់ការអនុវត្តច្បាប់ និងប្រពន្ធ័យុត្តិធម៌ព្រហ្មទណ្ឌ ឆ្លើយតបទៅនឹងអំពើជួញដូរមនុស្សគ្រប់ទម្រង់។

ទី៤- បង្កើនប្រសិទ្ធភាពនៃកិច្ចការពារជនរងគ្រោះ(ជាពិសេសស្ត្រី កុមារ និងជនមានពិការភាព)។

 

សូមបញ្ជាក់ផងដែរថា៖ ក្រសួងអភិវឌ្ឍន៏ជនបទ ស្ថិតក្នុងយុទ្ធសាស្ត្រទី២ ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានផ្តល់ជាធាតុចូលចំនួន ២ចំណុចគឺ ៖

 

ទី១- ធ្វើការផ្សព្វផ្សាយក្នុងកម្មវិធីភូមិគំរូដល់គណៈកម្មាធិការអភិវឌ្ឍភូមិអំពីល្បិចកលនៃគ្រប់ទំរង់អំពើជួញដូរមនុស្ស និងរួមចំណែកកាត់បន្ថយចំណាកស្រុក តាមរយៈការបង្កើតមុខរបរ និងផ្តល់សេវាសាធារណៈនានាសំដៅបង្កើនប្រាក់ចំណូលគ្រួសារ លក្ខខណ្ឌនៃការរស់នៅជនបទស្អាត និងធ្វើអោយជីវភាពប្រជាជនជនបទកាន់តែប្រសើរឡើង ដែលកម្មវិធីនេះអនុវត្តដោយក្រុមការងារយេនឌរ័ សហការជាមួយមន្រ្ដី នៃនាយកដ្នានអភិវឌ្ឍន៍សហគមន័ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ទី២- អប់រំប្រជាពលរដ្នក្នុងសហគមន៏ជនបទ ឱ្យយល់ដឹងអំពីចំណាកស្រុកដោយប្រថុយប្រថាន កង្វះពត័មាន នាំអោយធ្លាក់ចូលក្នុងស្ថានភាពងាយរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលកម្មវិធីនេះអនុវត្តដោយ ក្រុមការងារយេនឌរ័  សហការជាមួយមន្រ្ដីនាយកដ្នាននានានៃក្រសួងអភិវឌ្ឍន៍ជនបទដែលមានកម្មវិធីនៅក្នុងតំបន់ជនបទ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ