ឯកឧត្តម​ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ​ប្រគល់-ទទួល លេីការងារស្ថាបនាផ្លូវ​ និងលូចំនួន២គម្រោង

ចែលរំលែក
photo 2024 03 04 14 04 56

ខេត្តកណ្តាល ៖ ថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤​ ឯកឧត្តម​ ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ​ប្រគល់-ទទួល លេីការងារស្ថាបនាផ្លូវ​ និងលូចំនួន២គម្រោង៖

 

-គម្រោងទី១​ ៖​ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន២ខ្សែ ប្រវែងសរុប ១ ៤៣០ ម (ខ្សែទី១ ប្រវែង ៣៩០ម និងខ្សែទី២ ប្រវែង ១ ០៤០ម) ទទឹង៦ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ១ម កម្រាស់០,២ម ស្ថាបនាលូមូលមុខពីរកាត់ទទឹងផ្លូវចំនួន ១កន្លែង លូបណ្តោយផ្លូវប្រវែង ១ ០៦៥ម អណ្តូងលូចំនួន ២២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន៤កន្លែង ស្ថិតនៅភូមិចុងកោះ ឃុំកោះឧកញ្ញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (DRR-NC-2023-No.033)។

 

-គម្រោងទី២​ ៖​ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន១ខ្សែ មាន៤កំណាត់ ប្រវែងសរុប ២ ២២៥ម ទទឹង៦ម កម្រាស់០,១៥ម និងសាងសង់លូមូលមុខមួយចំនួន១កន្លែង ស្ថិតនៅភូមិព្រែកជ្រូក និងភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (DRR-NC-2023-No.088)។

 

ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ ប្រធានគណៈប្រតិភូ បានជួបសំណេះសំណាលជាមួយប្រជាជន ហើយប្រជាជនក្នុងភូមិបានសំដែងសេចក្តីសប្បាយរីករាយជាខ្លាំងដែលទទួលបានផ្លូវចំនួន២ខ្សែនេះ។ ឯកឧត្តម ក៏បានណែនាំអោយលោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ពិនិត្យ​ និងវាយតម្លៃលក្ខណៈសម្បត្តិក្នុងការរៀបចំភូមិគំរូនៅតំបន់នេះផងដែរ។

 

បន្ទាប់ពីបានចុះត្រួតពនិត្យ​ វាយតម្លៃលេីការងារទាំង​ ០២គម្រោងខាងលេី​ គណះកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយកគម្រោងទាំង​ ០២​ខាងលេី  និងបានប្រគល់-ទទួល ១០០% ។

photo 2024 03 04 14 04 48photo 2024 03 04 14 04 50photo 2024 03 04 14 04 51photo 2024 03 04 14 04 53photo 2024 03 04 14 04 54photo 2024 03 04 14 04 56photo 2024 03 04 14 04 57photo 2024 03 04 14 04 58photo 2024 03 04 14 04 59

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ