នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច សហការជាមួយក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ រៀបកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងការបញ្ជ្រាបទស្សនៈយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច

ចែលរំលែក

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃពុធ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកស្រី សំ សុម៉ាលី អនុប្រធាននាយកដ្ឋាន បានដឹកនាំក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រៀបកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដោយមានការអញ្ជើញចូលរួមពីក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ ធ្វើការផ្សព្វផ្សាយ ស្ដីពីការបញ្ជ្រាបទស្សនៈយេនឌ័រក្នុងសហគមន៍ជនជាតិដើមភាគតិច នៅសហគមន៍ជនជាតិដើមភាគតិច ស្ទៀង ភូមិស្រែតាពេជ្រ និងភូមិទួលគ្រួស ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្នុងគោលបំណងដើម្បីស្វែងយល់អំពីការស្រុះស្រួលឆន្ទៈរបស់សមាជិកសហគមន៍ និងដើម្បីឱ្យបងប្អូនជនជាតិដើមភាគតិចបានស្វែងយល់អំពីទស្សនៈយេនឌ័រ ដោយមានការចូលរួមពីក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារនាយកដ្ឋាន តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងសាលាស្រុក លោកមេឃុំ លោកមេភូមិ និងបងប្អូនជនជាតិដើមភាគតិច ស្ទៀង សរុបចំនួន ២៣៣នាក់/ស្រី ១២៧នាក់។

 

ជាលទ្ធផលនៃកិច្ចប្រជុំរួមមាន៖

-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បានស្រុះស្រួល និងឯកភាពគ្នាថាខ្លួនពិតជាជនជាតិដើមភាគតិច ស្ទៀង

-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បានស្រុះស្រួលគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច

-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បាន យល់ដឹងអំពីការស្មើភាពគ្នារវាងបុរស និងស្រ្តី

-បងប្អូនជនជាតិដើមភាគតិចទាំង ២ភូមិ បាន យល់ដឹងអំពើហឹង្សាទាំង ៤ (ហឹង្សាផ្លូវចិត្ត ហឹង្សាលើរាងកាយ ហឹង្សាផ្លូវចិត្ត និងហឹង្សាសេដ្ឋកិច្ច)៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ