![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានសម្ភារបង្គន់អនាម័យ
- ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ទទួលបានសម្ភារបង្គន់អនាម័យ 2 photo 2024 01 23 12 38 09](https://www.mrd.gov.kh/wp-content/uploads/2024/01/photo_2024-01-23_12-38-09-1000x688.jpg)
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមក្នុងពិធីចែកសម្ភារបង្គន់អនាម័យ (ស័ង្កសី ដែកគោល និងស៊ីម៉ងត៍) ដល់គ្រួសារក្រីក្រចំនួន ១៣៦គ្រួសារ ក្នុងភូមិចំនួន២៤ភូមិ ក្នុងឃុំបេង ដោយអង្គការ CIDO ក្រោមអធិបតីភាព ឯកឧត្តម ហោ ជិនវិរយុទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃអភិបាលខេត្តឧត្តរមានជ័យ នៅបរិវេណសាលាឃុំបេង ស្រុកបន្ទាយអំពិល ដោយមានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាល នៃគណៈអភិបាលស្រុកបន្ទាយអំពិល លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ កងកម្លាំងទាំង៣ប្រភេទ លោកប្រធានអង្គការ CIDO តំណាងអង្គការ FH-Cambodia លោកគ្រូ អ្នកគ្រូលោកមេភូមិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរូមសរុប១៨៣នាក់៕