ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវជនបទចំនួន ២ខ្សែនៅស្រុកឧត្ដុង និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

ចែលរំលែក
2 9

កំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ នរិន្រ្ទ រិទ្ធ នាយករងនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាឡើងវិញផ្លូវក្រាលក្រួសចំនួន ០១ខ្សែ ប្រវែង ៥ ០៥០ម៉ែត្រ ទទឹង ០៦ម៉ែត្រ ស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ១៥ម៉ែត្រ ទទឹង ០៩ម៉ែត្រ លូមូលមុខពីរចំនួន ០១កន្លែង ដែលរងការខូចខាតដោយទឹកជំនន់ទឹកភ្លៀងឆ្នាំ ២០២១ កន្លងទៅ។ ផ្លូវ និងសំណង់សិល្បការ្យខាងលើមានទីតាំងតភ្ជាប់ពីភូមិត្រពាំងជ្រៅ ទៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងសោភ័ណ្ឌភាពផ្លូវនេះរួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបាននាំយកនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ព្រមទាំងបានជម្រាបជូនអំពីការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល ក្នុងការលើកកម្រិតផ្លូវ ដោយប្រែពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុងនៅពេលឆាប់ខាងមុខ ដើម្បីជួយសម្រួលដល់ការប្រើប្រាស់បានយូរអង្វែង និងគ្រប់រដូវកាល ។

បន្ទាប់មកទៀត ឯកឧត្ដមរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែ មានប្រវែង ៦,៨០ គីឡូម៉ែត្រ មានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិវល្លិ៍ព្រេង ឃុំតាអែង ទៅកាន់ភូមិចំប៉ី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី ៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាលទ្ធផលសម្រេចបានប្រមាណ ៥៥% ហើយគ្រោងនឹងបញ្ចប់ការស្ថាបនានៅដំណាច់ខែមិថុនាឆ្នាំ ២០២៤ខាងមុខនេះ ៕

1 92 93 94 85 96 87 78 59 410 411 212 113 11415

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ