![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 8 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តផែនការសកម្មភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង
- ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃ លើការអនុវត្តផែនការសកម្មភាពការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង 2 photo 2024 01 12 17 03 15 2 1](https://www.mrd.gov.kh/wp-content/uploads/2024/01/photo_2024-01-12_17-03-15-2-1-1000x750.jpg)
ខេត្តបាត់ដំបង៖ នៅរសៀលថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំស្ដីពីការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការសកម្មភាពការងារ បូកសរុបសមិទ្ធផលការងារដែលសម្រេចបានឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង ដែលមានសមាសភាពចូលរួមពីប្រធានមន្ទីរ អមជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីបច្ចេកទេសទាំងអស់។
គោលបំណងនៃកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តសកម្មភាពការងារក្នុងឆ្នាំ២០២៣ និងត្រៀមអនុវត្តតាមផែនការ ឆ្នាំ២០២៤។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំសេចក្តីនឹករលឹក និងការសួរសុខទុក្ខរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមឲ្យមន្រ្តីមន្ទីរទាំងអស់ខិតខំអនុវត្តការងារ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអោយបានល្អ សហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត ត្រូវរក្សាសមិទ្ធផលដែលមានស្រាប់ និងត្រូវបន្តបង្កើនស្នាដៃថ្មីឯបន្ថែមទៀត ដើម្បីចូលរួមសម្រេចអោយបានយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ។
កិច្ចប្រជុំបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែល ប្រកបដោយបរិយាកាស និងកិច្ចសហប្រតិបត្តិការល្អបំផុត។