![ឯកឧត្ដម ហួត សារឹម ប្រគេនទៀនវស្សា និងជូនអំណោយ ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅ ស្រុកដំណាក់ចង្អើរ 9 photo 2024 07 26 12 38 10](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-38-10-150x150.jpg)
ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ
- ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ម៉ោង ៩:៥៨ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តម ស្រ៊ិន ពុទ្ធី អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ 2 photo 2023 12 22 10 46 50](https://www.mrd.gov.kh/wp-content/uploads/2023/12/photo_2023-12-22_10-46-50-1000x611.jpg)
ខេត្តកំពត៖ នាព្រឹកថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយកគម្រោងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិរបស់គម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ ផេង អភិបាលរង នៃគណៈអភិបាលខេត្តកំពត នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត។
គោលបំណង នៃសិក្ខាសាលាផ្សព្វផ្សាយនេះ គឺផ្ដោតទៅលើការផ្សព្វផ្សាយសេចក្ដីណែនាំ ស្ដីពីសេចក្ដីសម្រេច ស្ដីពីការកែសម្រួលសមាសភាព តួនាទី ភារកិច្ចក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ និងពង្រឹងសមត្ថភាពបន្ថែមលើការរៀបចំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ក្រោមជាតិ ដោយមានអ្នកចូលរួមសរុបចំនួន ៣៣នាក់៕