ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំដើម្បីរៀបចំរបៀបវារ: និងខ្លឹមសារសម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
IMG 3799

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីរៀបចំរបៀបវារ: និងខ្លឹមសារសម្រាប់កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន។ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនអង្គប្រជុំពីកាលបរិច្ឆេទនៃកិច្ចបប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងប្រព្រឹតទៅរយ:ពេល ៣ថ្ងៃ នាដើមខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ មុននឹងរៀចំសន្និបាតរបស់ខ្លួននាពេលខាងមុខ។

កិច្ចប្រជុំនេះបានលើកយកកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖
១. អភិវឌ្ឍន៍ហេដ្ឋាចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ
២. ការកែលមួលក្ខខណ្ឌនៃការរស់នៅរបស់សហគមនៅតំបន់ជន
៣. ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចនៅតំបន់ជនបទ
៤. ពង្រឹងសេវាកិច្ចការរដ្ឋបាល និងកិច្ចការទូទៅ
និងបង្ហាញពីសមិទ្ធផលឆ្នាំ២០២៣ របស់ក្រសួងដើម្បីធ្វើការវិភាគបញ្ហារកចំណុចខ្លាំង និងចំណុចខ្សោយ ឈានទៅរៀបចំដំណើរការកិច្ចប្រជុំរយ:ពេល ៣ថ្ងៃខាងលើ ។

ក្នងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុកតាមកម្មវិធីអាទិភាពនីមួយៗ រួមជាមួយនឹងថ្នាក់ដឹកនាំ និងមន្រ្ដីតាមនាយកដ្ឋាន ធ្វើការពិភាក្សាគ្នាឱ្យបានគ្រប់ជ្រុងជ្រោយ​ ប្រមូលធាតុចូលដើម្បីរៀបចំផែនការយុទ្ធសាស្រ្ដសម្រាប់ឆ្នាំបន្ត។

IMG 3799 scaledIMG 3797 scaledIMG 3774 scaledIMG 3795 scaledIMG 3780 scaledIMG 3789 scaledIMG 3772 scaledIMG 3793 scaledIMG 3777 scaledIMG 3784 scaled

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ