នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច រៀបចំកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ស្រុកថ្មបាំង ខេត្តកោះកុង

ចែលរំលែក
photo 2023 11 02 15 16 29

ខេត្តកោះកុង ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ទូច ប៉ អនុប្រធាននាយកដ្ឋាន តំណាងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងាររបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិដើមភាគតិច ជាមួយនឹង លោកស្រីអភិបាលរងខេត្ត និងក្រុមការងារបច្ចេកទេស បានរៀបចំកិច្ចប្រជុំ ស្តីពីការផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍន៍ជនជាតិដើមភាគតិច និតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។ សមាសភាពចូលរួម ក្រុមការងារនាយកដ្ឋាន អភិបាលរងខេត្ត ប្រធានមន្ទីរ/ប្រធានការិយាល័យអភិវឌ្ឍន៍ជនបទខេត្តកោះកុង មន្ទីរពាក់ព័ន្ធ អភិបាលរងស្រុក មេឃុំ មេភូមិ និងសមាជិកក្រុមជនជាតិដើមភាគតិចជង ដែលមានចំនួនសរុប ៥៧នាក់។

ជាលទ្ធផលមានដូចខាងក្រោម៖

១. ប្រជាពលរដ្ឋជនជាតិដើមភាគតិចជង ក្នុងភូមិជំនាប់ ស្នើសុំឱ្យនាយកដ្ឋានរៀបចំដំណើរការនីតិវិធីកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច

២. បងប្អូនជនជាតិដើមភាគតិចជង ភូមិជំនាប់បានស្រុះស្រួលឆន្ទះគ្នាក្នុងការបង្កើតជាសហគមន៍ជនជាតិដើមភាគតិច។

៣. បោះឆ្នោតជ្រើសរើសគណៈកម្មការសហគមន៍៕

photo 2023 11 02 15 16 29photo 2023 11 02 15 16 30photo 2023 11 02 15 16 31photo 2023 11 02 15 16 32 2photo 2023 11 02 15 16 32

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ