ឯកឧត្តម ទ្រី ម៉េង ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ ប្រគល់-ទទួល ការងារថែទាំប្រចាំដំណាក់កាលទី១ លើខ្សែផ្លូវ ២ប្រភេទ នៅខេត្តស្វាយរៀង

ចែលរំលែក
photo 2023 10 18 15 32 22

ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងមានការសម្របសម្រួលពី លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងសហការី បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យប្រគល់-ទទួល ការងារថែទាំប្រចាំដំណាក់កាលទី១ លើខ្សែផ្លូវ ២ប្រភេទ ដូចខាងក្រោម៖

ទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០៣ខ្សែ ប្រវែង ៥៣ ០០០ម៉ែត្រ ស្ថិតនៅរំដួល ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ទី២៖ ផ្លូវក្រាលខ្សាច់ភ្នំ និងក្រួសក្រហម ចំនួន ១១ខ្សែ ប្រវែងសរុប ១០៧ ៧៦០ម៉ែត្រ ស្ថិតនៅស្រុករំដួល ស្រុកស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង។

បន្ទាប់ពីបានចុះពិនិត្យការងារថែទាំផ្លូវទាំងពីរប្រភេទខាងលើរួចមក គណៈកម្មការអន្តរក្រសួង បានបើកកិច្ចប្រជុំពិភាក្សាដើម្បីសម្រេច។

ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានឯកភាពព្រមទទួលយកការងារថែទាំ ដំណាក់កាលទី១ សម្រេចបាន១០០% ៕

photo 2023 10 18 15 11 06photo 2023 10 18 15 11 07photo 2023 10 18 15 11 08photo 2023 10 18 15 32 22photo 2023 10 18 15 32 24photo 2023 10 18 15 32 38

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ