ឯកឧត្តម អ៊ឹង វណ្ណា បានចុះពិនិត្យនិងវាយតម្លៃការអនុវត្តពាក់កណ្តាលគម្រោង របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។

ចែលរំលែក

ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃសោរ៍-អាទិត្យ ១-២ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា និងថ្ងៃទី១ តុលា ឆ្នាំ ២០២៣ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានគ្រប់គ្រងគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  និងសហការីរបស់គម្រោង បានអញ្ជើញចូលរួមជាមួយ ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វាយតម្លៃការអនុវត្តពាក់កណ្តាលគម្រោង (Mid Term Review Mission) របស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។

 

សមាសភាពចូលរួមមាន៖ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរបស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងមន្រ្តីជំនាញរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ព្រមទាំងមន្រ្តីគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំផងដែរ។ក្រុមបេសកកម្មបានចុះត្រួតពិនិត្យផ្លូវរបស់គម្រោងនៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំចំនួន ៤ខ្សែ កែលម្អពីផ្លូវក្រាលក្រួសក្រហមមកផ្លូវកៅស៊ូពីរជាន់( DBST)ដែលសម្រាប់ជួយគាំទ្រដល់សហគមន៍កសិកម្មដូចខាងក្រោម៖

 

* ចំពោះខ្សែផ្លូវនៅខេត្តកំពង់ចាមមានពីរខ្សែដូចខាងក្រោម ៖

– ខ្សែផ្លូវទី១ ( KC7 )ទួលប្រាក់-សំបូរ-សូភាស មានប្រវែង ៩.៨៨២ គីឡូម៉ែត្រ មានទទឹងប្រវែង ៥ម៉ និងចិញ្ចើមសងខាង០.៥ម៉ និងមានសំណង់សិល្បការដូចខាងក្រោម៖

. សាងសង់ប្រឡាយបេតុងវី(V-       Drain)ប្រវែង ២២២ម៉.។

. សាងសង់លូប្រអប់ចំនួន ៣ កន្លែង ។

. លូមូលចំនួន ២៩ កន្លែង ។

. និងសាងសង់លូវី( V-Drain ) ។ប្រវែង២២២ម៉. ។ ផ្លូវនេះភ្ជាប់ ទៅសហគមន៍កសិកម្មឈ្មោះ «សំបូរមានជ័យ» ។

ស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លទ្ធផលសាងសង់ផ្លូវសម្រេចបាន ៨៦% ។

 

–  ខ្សែផ្លូវទី២ (KC8 ) ផ្លូវសូភាស- អង្កោល-អូបេង ស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ៤.៧២១គ.ម ក្នុងនោះមានផ្លូវបេតុងចំនួន០.៦០៥គម. មានទទឹងប្រវែង៤ម៉. និងចិញ្ចើម០.៥០ម៉សងខាង មានសំណង់សិប្បការដូចជា ៖

. លូអ៊ុយសងខាងផ្លូវ( U-Drain) ប្រវែង៨១៨ម៉.

. ប្រឡាយបេតុងវី (V-Drain)ប្រវែង ១៤២ ម៉.

. លូប្រអប់ ០១ កន្លែង ។

. លូមូល ១៤ កន្លែង។

ផ្លូវនេះតភ្ជាប់ទៅសហគមន៍កសិកម្មឈ្មោះ «ស្ទឹងត្រង់សែនជ័យ»

ស្ថិតនៅភូមិសូភាស,អង្កោល ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ លទ្ធផលសម្រេចបានប្រមាណ ៨៥%។

 

* ចំពោះខ្សែផ្លូវនៅខេត្តត្បូងឃ្មុំមាន២ខ្សែដូចខាងក្រោម៖

 

– ខ្សែផ្លូវទី១ ( TBK-5  )ផ្លូវជាតិលេខ៧ ខ្ចាយ-វត្តថ្មីដែលមានប្រវែង ៩.៧៧០ ស្ថាបនាជាផ្លូវកៅស៊ូក្រាលកៅស៊ូ២ជាន់ ដែលមានទទឹង៦ម៉. ចិញ្ចើមសងខាង១ម៉ និងសាងសង់សំណង់សិល្បការ៖

. លូប្រអប់ចំនួន ០២ កន្លែង ។

. លូមូលចំនួន ២៤ កន្លែង ។

. និងផ្លាកសញ្ញាចរាចរណ៍ចំនួន ៧១ ។

ស្ថិតនៅក្នុងឃុំតំបែរ និងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃុំ ផ្លូវនេះបាន តភ្ជាប់ទៅសហគមន៍កសិកម្មឈ្មោះ « តំបែររុងរឿង»។ លទ្ធផលសម្រេចបាន ៩៥% ។

 

–  ខ្សែផ្លូវទី២ (TBK-6) ផ្លូវតាប៉ាវ-សង្គមមានជ័យ ស្ថាបនាជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែងសរុប ១២ គម. មានទទឹង៦ម.មានចិញ្ចើមសងខាង ០.៥ម៉ ក្នុងនោះមានសំណង់សិល្បការ៖

. លូប្រអប់ចំនួន ០៣ កន្លែង ។

. លូមូលចំនួន ២៦ កន្លែង ។

. និងផ្លាកសញ្ញាចរាចរណ៍ចំនួន ៧៦ ។

ស្ថិតនៅក្នុង ឃុំរការពប្រាំ  ស្រុកត្បូងឃ្មុំ និងឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ផ្លូវនេះបានតភ្ជាប់ទៅសហគមន៍ឈ្មោះ « ក្តីសង្ឃឹមកសិករ»។ លទ្ធផលសម្រេចបានប្រមាណ ៨៧%។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ