![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 9 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ
- ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៣៤ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ 2 photo 2023 09 21 07 04 27](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-21_07-04-27-1000x667.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្នាគារភ្នំពេញ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី ប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្រោមអធិបតីភាពក្នុងពិធីបើកដោយ ឯកឧត្តម ជា សំណាង និងពិធីបិទដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្ដី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ។
សិក្ខាសាលានេះរៀបចំឡើងដោយក្រុមប្រឹក្សាស្ដារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ប្រធាននាយកដ្ឋាន តំណាងសហភាពអឺរ៉ុប និងអង្គការដៃគូអភិវឌ្ឍន៍នានា ព្រមទាំងយុវជន សរុបចំនួន ១៣៥ នាក់ ស្រី ៦៨ នាក់ ដោយផ្តោតសំខាន់លើ៖
១. ការធ្វើបទបង្ហាញស្តីពី ប្រព័ន្ធស្បៀង និង NDCSc, LTS4CN និងឯកសារស្តីពី ការអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជា របស់ក្រសួងបរិស្ថាន
២. ការធ្វើបទបង្ហាញស្តីពី ការរៀបចំផែនការសកម្មភាពស្តីពី អាទិភាពឆ្លើយតបចំពោះការប្រែប្រួលអាកាសធាតុ ២០២៣-២០៣០ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមពីនេះទៀត បញ្ហាប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ និងការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាធំ ដែលមនុស្សជាតិកំពុងជួបប្រទះ។ អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណ ២ភាគ៣ ដែលបង្កឡេីងដោយមនុស្ស មានទំនាក់ទំនងជាមួយនិងការផលិត ការកែច្នៃ ការវេចខ្ចប់ និងការដឹកជញ្ជូនស្បៀង។ ក្នុងពេលជាមួយគ្នា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់អវិជ្ជមានយ៉ាងច្រេីន មកលេីសមត្ថភាពយេីង ក្នុងការធានាយ៉ាងណាឲ្យមនុស្សគ្រប់រូបអាចទទួលអាហារប្រកបដោយសារជាតិចិញ្ជឹមដោយសាគ្រោះរាំងស្ងួត និងរលកកម្តៅដែលបង្កមហន្តរាយដល់ប្រជាជាតិរបស់ប្រជាជន។