សិក្ខាសាលាផ្តល់សុពលភាព លើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (United Nations Sustainable Development Cooperation Framework – UNSDCF 2024-2028)

ចែលរំលែក

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាង ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងលោក វ៉ន ព្រហ្មលោម៉ា អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាផ្តល់សុពលភាព លើសេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង Mr. Jo Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ​ (UN-RC) ដោយការចូលរួមពីបណ្តាភ្នាក់ងារអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ ដៃគូចំនួនប្រមាណ២០អង្គការ និងថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន ក៏ដូចជាមន្រ្តីបច្ចេកទេសទទួលបន្ទុកសហប្រតិបត្តិការសរុបប្រមាណ ៨០នាក់ផងដែរ។

សិក្ខាសាលាមានគោលបំណង ចំនួន០២​៖
១. បើកកិច្ចពិភាក្សានិងប្រមូលធាតុចូលចុងក្រោយ​លើទិសដៅជាអាទិភាពទាំង០៤ (មនុស្ស​ សេដ្ឋកិច្ច បរិស្ថាន និងបរិវត្តកម្មសង្គម) ក្នុងក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ របស់អង្គការសហប្រជាជាតិ​ (UNSDCF 2024-2028) ដែលបានរៀបចំផ្សារភ្ជាប់គ្នាជាមួយនឹង ទិសដៅជាអាទិភាពទាំង០៥ ក្នុងយុទ្ធសាស្រ្តបញ្ជកោណ​ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា (មនុស្ស ផ្លូវ ទឹក ភ្លើង​ និងបច្ចេកវិទ្យាឌីជីថល) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (១៧គោលដៅ)។
២. សម្រេចរួមគ្នាផ្តល់សុពលភាពលើ សេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។

ជាលទ្ធផល៖
អង្គប្រជុំបានសម្រេចគាំទ្រការផ្តល់សុពលភាពលើ​សេចក្តីព្រាង ”ក្របខណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨” របស់អង្គការសហប្រជាជាតិ (UNSDCF 2024-2028)។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ