ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលរការអនុវត្តអនុកម្មវិធីទី១ នៃកម្មវិធីទី២ (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ) និងជាតំណាង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី ២

នាព្រឹកថ្ងៃច័ន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលរការអនុវត្តអនុកម្មវិធីទី១ នៃកម្មវិធីទី២ (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ) និងជាតំណាង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី ២ ដោយកិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីនាយកដ្ឋានចំនួន២ រួមមាន នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និង នាយកដ្ឋានថែទាំសុខភាពជន ដែលមានសមាភាពចូលរួមសរុប ២៩នាក់/ស្រី០៥នាក់ នៅបន្ទប់ប្រជុំលេខ ៣០៥ នៃទីស្ដីក្រសួង។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ទៅលើ៣ចំណុច៖
១-កិច្ចការរដ្ឋបាលទូទៅ
២-ការរៀបចំ និងការបែងចែកតួនាទី និងការទទួលខុសត្រូវតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពសម្រាប់ នាយកដ្ឋានទាំងពីរ ។
៣-បញ្ហាផ្សេងៗ។

Share your thoughts