ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣

ចែលរំលែក
photo 2023 09 17 11 50 09 5

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៣កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម សុខ ម៉េង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុង ទិវាមនុស្ស គ-ថ្លង់កម្ពុជា លើកទី១១ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាសុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ នៅទីស្ដីការក្រសួងសង្គមកិច្ច ។

ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា៖ ឯកឧត្តមរដ្ឋមន្ត្រីនឹងព្យាយាមសិក្សាភាសាសញ្ញា ដោយសង្ឃឹមថានឹងអាចប្រាស្រ័យទាក់ទងបានជាមួយនឹងជនមានពិការភាព គ-ថ្លង់ បាន។

ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ចាក់ថា រាជរដ្ឋាភិបាលបានយល់ច្បាស់ពីតម្រូវការ បញ្ហាប្រឈមនានារបស់ ជនមានពិការភាព ជាពិសេសបងប្អូន កូនក្មួយ ក្រុមគ្រួសារមនុស្សគ-ថ្លង់។ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលគ្របដណ្តប់ ទៅលើកិច្ចការងារអាទិភាពជាច្រើន ក្នុងនោះវិស័យពិការភាពក៏ត្រូវបានចាត់ទុក ជាចក្ខុវិស័យរយៈពេលវែងសម្រាប់អភិវឌ្ឍដែលជាផ្នែកមួយនៃប្រព័ន្ធគាំពារសង្គមផងដែរ៕

photo 2023 09 17 11 50 09 2photo 2023 09 17 11 50 09 3photo 2023 09 17 11 50 09 4photo 2023 09 17 11 50 09pp

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ