ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ
១ ម៉ោងមុន ថ្ងៃទី១៧ ខែមករា ២០២៥
ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃព្រហស្បតិ៍-សុក្រ ៧រោច-៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រំ ពេជ្រ អនុប្រធានមន្ទីរ និងលោកស្រីប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានចូលរួមក្នុងពិធីប្រកាសទទួលស្គាល់ ឃុំអូរឬស្សីកណ្ដាល និងឃុំកោះសំពាយ ស្រុកសៀមបូក ដែលទទួលបានជ័យលាភី ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានអ្នកចូលរួមសរុបចំនួន ១៧៣នាក់។
ពិធីប្រកាសទទួលស្គាល់ឃុំទាំង២ ទទួលបានជ័យលាភី ជាឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខាងលើ ក្នុងគោលបំណង ដើម្បីសម្រេចនូវគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តជាតិ លើការងារលើកកម្ពស់អនាម័យជនបទ នៅឆ្នាំ២០២៣ ឲ្យបាន៩០% និងឆ្នាំ២០២៥ សម្រេចឲ្យបាន១០០%៕