![ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានរៀបចំគោល នយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៨ 4 photo 2024 07 25 18 10 55 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-25_18-10-55-2-150x150.jpg)
ក្រសួងនឹងធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្ដីពី ពិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣
- ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ម៉ោង ៥:០៨ ល្ងាច
- សកម្មភាពក្រសួង
![ក្រសួងនឹងធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្ដីពី ពិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ 2 IMG 20230123 170553 613](https://www.mrd.gov.kh/wp-content/uploads/2023/01/IMG_20230123_170553_613-1000x998.jpg)
ក្រសួងអភិវឌ្ឍន៍ជនបទ សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា៖ ក្រសួងនឹងធ្វើការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ក្រសួងអភិវឌ្ឍន៍ជនបទស្ដីពី ពិធីបើក និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣។
ពិធីបើក នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម យឹម ឆៃលី ឧបនាយករដ្ឋមន្រ្ដី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីនេះនឹងផ្សាយផ្ទាល់ចេញពីសណ្ឋាគារសុខា ភ្នំពេញ។ សម្រាប់ពិធីបើកប្រព្រឹត្តទៅនៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង ៨:00នាទីព្រឹក រីឯពិធីបិទនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល។
អាស្រ័យហេតុនេះសូមសាធារណជនជ្រាបជាព័ត៌មាន និងរងចាំទស្សនាពិធីនេះដោយមេត្រីភាព។
សូមអរគុណ៕