ផែនការស្តីពីការជំរុញ ការចូលរួមរបស់ភាគីពាក់ព័ន្ធ

នេះគឺជាឯកសារ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ (SEP) រៀបចំ ដោយក្រសួងអភិវឌ្ឍន៍ជនបទ (MRD) សម្រាប់គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា អាស៊ីអាគ្នេយ៍ ជំហាន 2 (KH-SADRM2) ចូលរួមដោយមន្រ្តីទទួលបន្ទុកផ្នេកសង្គមនិងបរិស្ថាន (SEO) របស់ខ្លួន និង គាំទ្រដោយទីប្រឹក្សាជាតិ និងអន្តរជាតិ។ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ នឹងអនុវត្តកម្មវិធីវិនិយោគទាំងឡាយនៅក្រោម គម្រោងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ នៅកម្ពុជា អាស៊ីអាគ្នេយ៍ ជំហាន 2 (KH-SADRM​ 2) ផ្តល់ហិរញ្ញប្បទានដោយធនាគារពិភពលោក (WB) និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា (RGC)។ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធ នេះត្រូវបានរៀបចំឡើងស្របតាមក្របខ័ណ្ឌបរិស្ថាន និងសង្គម (ESF) របស់ធនាគារពិភពលោក និងត្រូវបានចាត់ទុក ជាឯកសាររស់ អាចកែសម្រួល និងធ្វើបច្ចុប្បន្នភាពស្របតាមការប្រែប្រួលនៃស្ថានភាព ឬវិសាលភាពនៃសកម្មភាព។ ខ្លឹមសារប្រតិបត្តិសង្ខេប មិនបានអធិប្បាយក្បោះក្បាយទេ ដូច្នេះ ផែនការស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធទាំងមូល គួរតែត្រូវបានអានដើម្បីយល់ដឹងឲ្យកាន់តែច្បាស់។

SEP - KH-SEADRM II

Share your thoughts