របាយការណ៍ប្រចាំ ឆ្នាំ ២០១៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ទលគីរី
March 22, 2018 by Sovannaroth TON0

I­សេចក្តីផ្តើម
ក-សា្ថនភាពប្រជាសាស្រ្ត
ខេត្តមណ្ឌលគិរីមានប្រជាជនរស់នៅចំនួន ៦៧.៣០៥ នាក់ ក្នុងនោះស្រ្តីមានចំនួន ៣៤.០៥១ នាក់ ស្មើនិង ១៤.២៨៣ គ្រួសារ ។ ដង់សីតេប្រជាពលរដ្ឋមានចំនួន ០៥នាក់/គម2 មានប្រជាជនរស់នៅចំនួន ១០ ជនជាតិ ក្នុងនោះជនជាតិខ្មែរមាន ៣០% ជនជាតិភាគតិចមាន ​៧០% ដូចជា ព្នង ស្ទៀង រអូង គ្រឹង កួយ ក្រោល ទំពូន ចារាយ រដែរ ថ្នូន និងជនជាតិ ចំណាកស្រុកដ៏ទៃទៀតរួមមាន៖ វៀតណាម ចិន ទ្បាវ និងខ្មែរឥស្លាម ។

ខ-សា្ថនភាពផែ្ទដី
ខេត្តមណ្ឌលគិរីមានផ្ទៃដីសរុបចំនួន ១៤.៦៨២ គម2 បែងចែកចេញជាផែ្ទដីកសិកម្មចំនួន ៣២.២១៧ ហ.ត ផ្ទៃដីស្រែវស្សាចំនួន ១១.៤៩៧ ហ.ត ផ្ទៃដីស្រែប្រាំងចំនួន ០៧ហ.ត ផ្ទៃដីលំនៅដ្ឋាន ចំនួន ១៤.៦៤៧ ហ.ត ផ្ទៃដី ស្ថិតក្នុងតំបន់អភិរក្សចំនួន ៥១.៦៨៨ ហត និងផ្ទៃដីដែនជំរកសត្វ­ទេសភាព ចំនួន ១.០៨៥.១៣០ ហ.ត ។

គ-សា្ថនភាពប្រែប្រួលរបស់ខេត្ត
ចាប់តាំងពីផ្លូវគមនាគមន៍បានសាងសង់រួច(ផ្លូវជាតិលេខ៧៦)រួមទាំងផ្លូវអភិវឌ្ឍន៍នានា របស់ខេត្ត និង មន្ទីរ ជំនាញ ដែលបានកសាង និងជួសជុល នៅតាមបណ្តាភូមិ/ឃុំ/ស្រុកទូទាំងខេត្តមណ្ឌលគិរី ទាំងមូលបានធ្វើអោយ ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជននៅក្នុងខេត្តទាំង មូលមានភាពល្អប្រសើរជាងមុនឆ្ងាយ ដោយ មានផ្លូវធ្វើដំណើរស្រួលឆ្លងកាត់ពីតំបន់មួយទៅកាន់តំបន់មួយទៀតក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត និងទំនាក់ ទំនងការងារផ្សេងៗ ។ ឯកំណើនភ្ញៀវទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងជាលំដាប់ ។

II­ស្ថានភាពរបស់មន្ទីរ
១­.ផែ្នករដ្ឋបាល និងបុគ្គលិក

- បច្ចុប្បន្នមន្រ្តីរាជការបំរើការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានចំនួន ១៨ នាក់ ស្រី ០៤ រូប ។
- បានជួបប្រជុំពិភាក្សាការងារស្តីពី ការបំពេញការងាររបស់មន្រ្តីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មណ្ឌល គិរីជាមួយនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 21/06/2013
- មានប្រកាស និងលិខិតបង្គាប់ការ ចំពោះក្របខណ្ឌ័ថ្មី ចំនួន ០៣រូប ។
- ប្រកាសដាក់មន្ត្រីចំនួ​ន ០១រូប ឲ្យស្ថិតក្នុងភាពទំនេរគ្មានបៀវត្សរយៈពេល ០៣ខែ ។
- ប្រកាសលុបឈ្មោះមន្ត្រីចំនួ​ន ០១រូប ចេញពីក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ។

២­.ផែ្នកផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ

- បានធ្វើរបាយការណ៍សម្រេចទូទៅថវិការបស់រដ្ឋប្រចាំ ឆ្នាំ ២០១២ រួច ។
- បានបើកប្រាក់បៀវត្សជូនមន្រ្តីរាជការសម្រាប់ ខែធ្នូ ឆ្នាំ​ ២០១២ រួច ។
- បានរៀបចំបញ្ជីសារពើភណ្ឌ័ទ្រព្យសម្បត្តិរដ្ឋសម្រាប់ ឆ្នាំ ២០១២ រួច ។
- បានរៀបចំគម្រោងផែនការលទ្ធកម្មសម្រាប់ឆ្នាំ ២០១៣ រួច ។
- បានរៀបចំកម្មវិធីចំណាយថវិកា សម្រាប់ ឆ្នាំ ២០១៣ រួច ។
- បានរៀបចំបែបបទបង្កើតជុំរជ្ជទេយ្យបុរេប្រទាន របស់មន្ទីរសម្រាប់ឆ្នាំ ២០១៣ ។
- បានបើកប្រាក់បៀវត្សជូនមន្រ្តីរាជការប្រចាំ ខែ មករា ដល់ វិច្ឆិកា ឆ្នាំ ២០១៣រួច ។
- បានរៀបចំទូទាត់ការចំណាយថវិកាលើកិច្ចលទ្ធកម្ម សំរាប់ ឆ្នាំ ២០១៣រួមមាន៖

. ប្រេងឥន្ធនៈ និង ប្រេងរំអិល
. សម្ភារៈ និងបរិក្ខាបច្ចេកទេស
. សម្ភារៈ និងឧបករណ៍ដឹកជញ្ជូន
. សង្ហារឹម
. ការថែទាំ និងជួសជុលរបងបេតុង
. ការថែទាំ និង​ជួសជុលផ្លូវលំជនបទ
. បានរៀបចំកិច្ចបញ្ជីការគណនេយ្យ(Cashier List Journal Ledger & Balance Sheet) រជ្ជទេយ្យបុរេ ប្រទានជុំទី១-៧ ឆ្នាំ ២០១៣ ។

- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ ២០១៤-២០១៦ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 29-30/04/2013 នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
- បានចូលរួមក្នុងកិច្ចប្រជុំការងារផ្គូរផ្គងទ្រព្យសម្បត្តិរដ្ឋជាមួយមន្រ្តីនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី 08/05/2013 នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍ជន​បទ ក្រោមអធិបតីភាព ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 23/05/2013 នៅសណ្ឋាគារ សោមាទេវី ខេត្តសៀមរាប។ បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការគ្រោងផែនការចំណូល ចំណាយថវិការដ្ឋឆ្នាំ ២០១៤ ប្រព្រឹត្តិទៅនាថ្ងៃទី 21/06/2013 នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។
- បានធ្វើតារាងគណនាចំណាយបៀវត្សមូលដ្ឋានរបស់មន្រ្តីរាជការ ចាប់ពីប្រភេទ និងឋាន្តរសក្ក័ “គ.២.៥” ដល់ ប្រភេទ “ឃ” លំអៀងតាមគោលការណ៍ថ្មីចាប់ពីខែ កុម្ភៈ ដល់ ខែ ធ្នូ ឆ្នាំ ២០១៣ និងបន្ថែមចំណាយលំអៀង លើសំណើថវិកាឆ្នាំ ២០១៤ រួច ។
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពី វិធានការការកែលំអរកំហុសឆ្គងលើការអនុវត្តនីតិវិធីហិរញ្ញវត្ថុដែល​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានរកឃើញ នូវកាតព្វកិច្ចក្នុងការគ្រប់គ្រងចំណូល-ចំណាយថវិការដ្ឋ​ផ្តល់ការគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ និង ការអនុវត្តកាតព្វកិច្ច​ត្រូវបង់ចំណូលចូលថវិការដ្ឋ ក្នុងឆមាសទី២ ឆ្នាំ ២០១២ នាថ្ងៃទី 04/09/2013 នៅសាលប្រជុំទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមវគ្គសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងឯកសារផែនការអភិវឌ្ឍន៍ជនបទ រយៈ​ពេល ០៥ ឆ្នាំ (២០១៤-២០១៨) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 24-25/10/2013 នៅខេត្តព្រះសីហនុ
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំផែនការលទ្ធកម្មឆ្នាំ ២០១៤ នាថ្ងៃទី 07/11/2013 នៅសាល​ប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាថ្ងៃទី 11-14/11/2013 នៅ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ។

៣­.ផែ្នកផែនការ

- បានចូលរួមរៀបចំផែនការសកម្មភាពការងាររបស់មន្ទីរ សម្រាប់ ឆ្នាំ ២០១៣ ។
- បានរៀបចំផែនការអភិវឌ្ឍន៍សម្រាប់ការងារផ្លូវលំជនបទ គម្រោង ឆ្នាំ ២០១៣ ។
- បានចូលរួមវគ្គសិក្ខាសាលាពិគ្រោះយោបល់លើឯកសារគោលការណ៍ណែនាំស្តីពី ការតាមដាន ត្រួត ពិនិត្យ និងវាយតម្លៃថវិកាកម្មវិធី និងការរៀបចំផែនការវិនិយោគសាធារណៈបីឆ្នាំរំកិល PIP ២០១៤-២០១៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 28/02/2013 នៅខេត្តព្រះសីហនុ ។
- បានចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការរៀបចំផែនការយុទ្ធសាស្រ្តថវិកា ឆ្នាំ ២០១៤-២០១៦ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 29-30/04/2013 នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ
- បានចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីៈ ដំណើរការរៀបចំផែនការថវិកាតាមកម្មវិធី ឆ្នាំ ២០១៤ របស់ ក្រួសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 01-02/08/2013 នៅខេត្តសៀមរាប ។
- បានរៀបចំផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្តសម្រាប់ឆ្នាំ ២០១៤-២០១៦ ។
- បានចូលរួមវគ្គសិក្ខាសាលាផ្សព្វផ្សាយវិធីសាស្រ្តថ្មីក្នុងការគណនាភាពក្រីក្រនៅកម្ពុជាស្តីពី ការបញ្ចូល ទស្សនាទានប្រជាសាស្រ្តទៅក្នុង ការអភិវឌ្ឍន៍នៅកម្ពុជា និងរបាយការណ៍វិភាគស៊ីជំរៅចំនួន ០៤ ដោយផ្អែកលើ ទិន្នន័យអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០១០ នាថ្ងៃទី 22-23/08/2013 នៅសណ្ឋាគារ ហ៊ ប៊ុន្នី ខេត្តក្រចេះ ។
- បានធ្វើផែនការកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០១៤-២០១៦) ជូនសាលាខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ០៣ ឆ្នាំរំកិល សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៤ នថ្ងៃទី 28/11//2013 នៅសាលាក្រុងសែនមនោរម្យ ។
- បានចូលរួមសិក្សាផលប៉ះពាល់ និងកាត់ចេញនូវផ្ទៃដីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ កំណត់ព្រំ និងវាស់​វែង ដីសម្បទានសេដ្ឋកិច្ចរបស់ ក្រុមហ៊ុន លឹមរ៉ូយ៉ាល់ជ័ញស្តុក នាថ្ងៃទី 29/11/2013 នៅស្រុក​កោះញែក ។
- បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគ ០៣ ឆ្នាំរំកិល សម្រាប់អនុវត្តក្នុងឆ្នាំ ២០១៤ នាថ្ងៃទី 03/12/2013 នៅសាលាស្រុកអូររាំង ។
- បានចូលរួមវគ្គសិក្ខាសាលាស្តីពី ការពិនិត្យមុខងារឡើងវិញរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោម​អធិបតី​ភាព ឯកឧត្តម សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 06/12/2013 នៅខេត្តព្រះ​សីហនុ ។

៤.ផ្នែកអធិការកិច្ច និង សវនកម្ម

- បានទទួលប្រតិភូអគ្គធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកធ្វើអធិការកិច្ចលើចំណូល-ចំណាយ និង ការប្រើប្រាស់ថវិការដ្ឋ (ប្រើប្រាស់ថវិកាកម្មវិធី) នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី នាថ្ងៃទី 28/03/2013
- បានទទួលប្រតិភូអធិការកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះមកធ្វើអធិការកិច្ចលើការគ្រប់គ្រងអនុត្ត ចំណូល-ចំណាយ ថវិការដ្ឋមិនមែនសារពើពន្ធ័ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងកាតព្វកិច្ច​ត្រូវបង់​ចំណូលចូលថវិកា រដ្ឋក្នុងការិយបរិច្ឆេទ ២០១២ និងបណ្តាឆ្នាំពាក់ពន្ធ័ រួមទាំងពិនិត្យ​សារឡើង​វិញនូវ​ការកែលំអចំនុចខ្វះខាត និងកាតព្វកិច្ចត្រូវបង់ចំណូលចូលរដ្ឋតាមបណ្តា​សំណូមពររបស់គណៈប្រតិភូ​អធិការកិច្ចហិរញ្ញវត្ថុ ដែលបានរកឃើញ ក្នុងការគ្រប់គ្រងឆ្នាំ ២០១១ នាថ្ងៃទី 22/04/2013 នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។
- បានទទួលប្រតិភូសវនកម្មផ្ទៃក្នុងក្រសួងអភិវឌ្ឍន៍ជនបទ ចុះមកធ្វើសវនកម្មលើការគ្រប់គ្រងរដ្ឋបាល ថវិកាកម្មវិធី និង មិនមែនកម្មវិធីឆ្នាំ ២០១២-២០១៣ នាថ្ងៃទី 20-22/05/2013 នៅមន្ទីរ​អភិវឌ្ឍន៍​ជនបទ ខេត្តមណ្ឌលគិរី ដឹកនាំដោយ លោក ពេជ្រ សេដ្ឋា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង និងជា​ប្រធានប្រតិភូ ។
- បានទទួលប្រតិភូអធិការកិច្ចក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចុះមកធ្វើអធិការកិច្ចហិរញ្ញវត្ថុលើបំណុល បុរេប្រទានថវិកាចរន្ត និង បំណុលបុរេប្រទានថវិកាវិនិយោគក្នុងការិយបរិច្ឆេទឆ្នាំ ២០១២-២០១៣ នាថ្ងៃទី 03/12/2013 នៅ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។

.កិច្ចប្រជុំផ្សេងៗ និង ផ្នែកទំនាក់ទំនងសាធារណៈ
- បានចូលរួមក្នុងពិធីសំណេះសំណាលជូន ដំណើរក្រុមយុវជនស្មគ្រ័ចិត្តវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ នាថ្ងៃទី 24/12/2012 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកម្មវិធីទស្សនៈកិច្ចសិក្សាស្តីពីៈ ការរៀនសូត្រពីការបន្ស៊ាំខ្លួនរបស់សហគមន៍ទៅនឹងការ បម្រែបម្រួលអាកាសធាតុ និងការរៀបចំសហគមន៍អេកូទេសចរណ៍ នាថ្ងៃទី 25-26/12/2012 នៅ​ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
- បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មផែនការ ឃុំ សង្កាត់ ក្រុង ស្រុក នៅថ្នាក់ក្រុង/ស្រុក ក្រោមអធិបតីភាព ឯកឧត្តម យឹម លុច្ស អភិបាលរងខេត្ត នាថ្ងៃទី 27/12/2012 នៅសាល​ប្រជុំ​សាលាក្រុង ។​
- បានចូលរួមក្នុងសិក្ខាសាលាសមាហរណកម្មផែនការ ឃុំ សង្កាត់ ក្រុង ស្រុក នៅថ្នាក់ក្រុង/ស្រុក ក្រោម អធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលរងខេត្ត នាថ្ងៃទី 28/12/2012 នៅឃុំស្រែសង្គម ស្រុកកោះញែក ។
- បានចូលរួមក្នុងកិច្ចប្រជុំពិនិត្យ និង ផ្តល់យោបល់លើទិន្នន័យក្បាលដីដែលបានវាស់វែងរួចស្ថិតនៅក្នុង តំបន់វិនិច្ឆ័យភូមិឆ្នែង ស្រុកកែវសីមា នាថ្ងៃទី 31/12/2012 នៅសាលប្រជុំសាលាខេត្ត។ - បានចូលរួមក្នុងកិច្ចប្រជុំស្តាប់ការផ្សព្វផ្សាយអនុវត្តន៍វិធានការបង្ក្រាបបទល្មើស នានានៅក្នុងខេត្តនាថ្ងៃទី 31/12/2012 នៅសាលប្រជុំសាលា ខេត្ត ។
- បានចូលរួមប្រជុំសាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 03/01/2013នៅសាលប្រជុំ អាគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមជាគណៈអធិបតី និងជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចូលរួមអនុវត្តន៍ គម្រោង “កាត់បន្ថយការបញ្ចេញ ឧស្មន័ផ្ទះកញ្ចក់ដែលបណ្តាលមកពីការបាត់បង់ និងរិចរឹលព្រៃឈើ ដែលហៅ អក្សរកាត់រ៉េដ” នាថ្ងៃទី 14/01/2013 នៅសាលប្រជុំខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ។
- បានចូលរួមក្នុងក្នុងពិធីសំណេះសំណាល និង ចែកបណ្ណ័កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី 16/01/2013 នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនាយកមូលនិធិសមធម៌ស្រុកប្រតិ្តបត្តិសែនមនោរម្យ នាថ្ងៃទី 22/01/2013 នៅសាលប្រជុំមន្ទីរ សុខាភិបាលខេត្ត ។
- ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តមអភិបាលខេត្ត នាថ្ងៃទី 06/02/2013 នៅវត្តព្រហ្មសីមារ៉ាម
- ចូលរួមក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១២ និងលើកទិសដៅអនុវត្តការងារឆ្នាំ ២០១៣ របស់សាលាខេត្តមណ្ឌលគិរី​ នាថ្ងៃទី 13-14/02/2013 នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី អនុវត្តគោលនយោបាយធានារ៉ាប់រង ហានិភ័យការងារ នៃ បេឡា ជាតិរបបសង្គមស្ថិតក្រោមច្បាប់ស្តីពី ការងារ នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី 14/02/2013 នៅសាលប្រជុំ ផ្ទះសំណាក់ពេជ្រដា ។
- ចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី អេកូទេសចរណ៍ និងកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍន៍ ទេស​ចរណ៍សហគមន៍ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋ​មន្រ្តី​ប្រចាំ​ការ ដែល ប្រព្រឹត្តិទៅនាថ្ងៃទី 13-14/02/2013 នៅសាលមហោស្រប ខេត្តក្រចេះ ។
- ចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នាថ្ងៃទី 26/02/​2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមស្តាប់ការផ្សព្វផ្សាយអនុក្រឹត្យលេខ ៦៨អនក្រ និងបទបញ្ជារបស់រាជរដ្ឋាភិបាល នាថ្ងៃទី 27/02/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាផ្សេព្វផ្សាយអំពី ការអនុវត្តស្មារតីនៃកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញ ទៅមកលើអ្នកជំនួញទេសចរណ៍ អាស៊ាន នាថ្ងៃទី 01/03/2013 នៅសាលមហោស្រមខេត្តក្រចេះ ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីសម្ភោធដាក់អោយប្រើប្រាស់អគារវិហារឥស្លាម ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នាថ្ងៃទី 02/03/2013 នៅឃុំពូជ្រៃ ស្រុកពេជ្រាដា ។
- បានចូលរួមប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 04/03​​​​/2013 នៅសាល ប្រជុំអាគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងសន្និបាតបូកសរុបការងារឆ្នាំ ២០១២ និងលើកទិសដៅការងារឆ្នាំ ២០១៣ របស់ ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 05/03/2013 នៅសាលសន្និសិទចតុមុខ ។
- បានចូលរួមក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ០៨ មីនា លើកទី ១០២ ឆ្នាំ ២០១៣ នៅរង្វង់មូល គោព្រៃ នាថ្ងៃទី 06/03/2013 ។
- បានចូលរួមក្នុងពិធីសច្ចាប្រណិធាន និងបំពាក់កន្សែងជូននូវ កាយរឹទ្ធ ខេត្តមណ្ឌលគិរី ក្រោមអធិបតី ភាព ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្តីការគណៈរដ្ឋ មន្រ្តី និងលោកជំទាវ នាថ្ងៃទី 12/03/2012 នៅក្នុងបរិវេណមន្ទីរអប់រំខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពី ការបំពេញមុខងារផ្ទាល់នៃការផ្តល់សេវារដ្ឋបាល នាថ្ងៃទី 13/03/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកម្មវិធីប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី១៥ ឆ្នាំ ២០១៣ និងបើក មហោ ស្រប សិល្បៈមហាជនថ្នាក់ខេត្ត នាថ្ងៃទី 13/03/2013 នៅក្បែររង្វង់មូលគោព្រៃ ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកួតកីឡាសិស្សបឋមសិក្សា-មធ្យមសិក្សាជំរើសថ្នាក់ខេត្ត នាថ្ងៃទី 15-16/03/2013 នៅមណ្ឌល កីឡាដ្ឋានខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើសតំណាងជនជាតិដើមភាគតិចប្រចាំខេត្តមណ្ឌលគិរី នាថ្ងៃទី 19/03/2013 នៅខណ្ឌរដ្ឋ បាលព្រៃឈើខេត្ត ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីហែអ្នកតាចូលកាន់អាស្រម(អ្នកតាអូរងើញ) នាថ្ងៃទី 25/03/2013 នៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី
- បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារ នាថ្ងៃទី 26/03/2013 នៅសាល ប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងទិវាជាតិទីក្រុងស្អាតឆ្នាំ ២០១៣ នាថ្ងៃទី 01/04/2013 នៅរង្វង់មូលគោព្រៃ ។
- បានចូលរួមសិក្ខាសាលាកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី នាថ្ងៃទី 04/04/2013 នៅផ្អះសំណាក់ពេជ្រាដា ។
- បានចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយកម្រងពត៌មានសេវាសាធារណៈចង្កោមទី ៣ ពាក់ពន្ធ័ យុត្តិធម៌ និងអាជ្ញាកណ្តាល នាថ្ងៃទី 04/04/2013 នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងពិធីពិសារអាហារសាមគ្គីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៥៥៧ នាថ្ងៃទី 05/04/2013 នៅសាលាខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នងកិច្ចប្រជុំ Video Conference នាថ្ងៃទី ០៦/០៤/២០១៣ នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 08/04/2013 នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅភូមិពូងោល និងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី 23/04/2013 នៅភូមិទួល ឃុំមេម៉ង់ ។
- បានចូលរួមក្នុងពិធីបើកសន្និសីទលើកទី៥ស្តីពីៈ តួនាទីសភា ដើម្បីគាំទ្រការអភិវឌ្ឍន៍តំបន់ត្រីកោណ ប្រទេសទាំង ៣ កម្ពុជា ឡាវ-វៀតណាម ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី 24/04/2013 នៅសាលប្រជុំសណ្ឋាគារ អេម៉ារីយ៉ូ រីស៊ត ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិដីជូនប្រជាពលរដ្ឋភូមិពូង៉ោល និងភូមិទួល ឃុំមេមម៉ង់ ស្រុកកែវសីមា នាថ្ងៃទី 23/04/2013 ។
- បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការនាយកមូលនិធិសមធម៌ស្រុកប្រតិបត្តិសែនមនោរម្យ នាថ្ងៃទី 25/04 /2013 នៅសាលប្រជុំមន្ទីរសុខា ភិបាលខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នាថ្ងៃទី 30/04/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៨ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 06/05/2013 នៅសាលប្រជុំ អគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្ត​ និងអភិបាល អភិបាលរងស្រុក/ក្រុង សម្រាប់អណត្តិទី២ (2013-2017) ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម នាថ្ងៃទី 10/05/2013 នៅសាល ប្រជុំអាគារ ក្រុម ប្រឹក្សាខេត្ត ។ - បានចូលរួមក្នុងពិធីអបអរសាទរខួបទី៥០ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទ័ក្រហម ០៨ ឧសភា ដើម្បីប្រមូលមូលនិធីសម្រាប់ជួយជនងាយរងគ្រោះ នាថ្ងៃទី 10/05/2013 នៅស្នាក់ការ កាកបាទ ក្រហមខេត្ត ។
- បានចូលរួមក្នងពិធីចែកបណ្ណ័កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី 11/05/2013 ។
- បានចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តថ្មី នាថ្ងៃទី 11/05/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នងពិធីចែកបណ្ណ័កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី នាថ្ងៃទី 12/05/2013 ។
- បានចូលរួមប្រជុំស្តីពី ការជ្រើសរើសឃុំ/សង្កាត់អាទិភាពសម្រាប់រៀបចំកសាងផែនការសកម្មភាពមីន សំណល់ជាតិផ្ទុះពីសង្គ្រាមឆ្នាំ ២០១៤ នាថ្ងៃទី 20/05/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមប្រជុំប្រចាំខែឧសភាឆ្នាំ ២០១៣ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារ នាថ្ងៃទី 22/05/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិសហគមន៍ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី អ៊ឹម ឈុនលឹម រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នាថ្ងៃទី 25/05/2013 នៅឃុំស្រែខ្ទុម ស្រុកកែវសីមា ។
- បានចូលរួមក្នុងកិច្ចប្រជុំប្រចាំខែ ឧសភា ឆ្នាំ២០១៣ របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារ នាថ្ងៃទី 22/05/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិដីជូនប្រជាពលរដ្ឋឃុំស្រែខ្ទុម ស្រុកកែវសីមា និង ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នាថ្ងៃទី 25/05/2013
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពីៈ កិច្ចសហប្រតិបត្តិការអភិរក្សជីវចម្រុះនៅតំបន់ទេសភាពខ្ពង់រាបភាគខាង កើត នាថ្ងៃទី 30/05/2013 នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគខេត្ត ។
- បានចូលរួមក្នុងពិធីបង្សកូល និងជូនដំណើរអធិធាតុកងទព័ស្មគ្រ័ចិត្តវៀតណាមលើកទី៤២ នាថ្ងៃទី 30/05/2013 នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសិករងខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៩ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 03/06/2013 នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងពិធីចែកបណ្ណ័កម្មសិទ្ធិដីសហគមន៍ជូនប្រជាពលរដ្ឋភូមិស្រែខ្ទុម ឃុំស្រែខ្ទុម ស្រុកកែវ​សីមា ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នាថ្ងៃទី 06/06/2013 ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី សន្តិសុខស្បៀង និង ការប្រើប្រាស់ដីធ្លីនៅកម្ពុជានាថ្ងៃទី 12/06/ 2013 នៅរោងប្រជុំភូមិស្រែព្រះ ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី៦៤ទិវាកុមារអន្តរជាតិ ០១ មិថុនា ទិវាពិភព លោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមាកម្ពុជា ឆ្នាំ ២០១៣ នាថ្ងៃទី 09/06/2013 នៅមណ្ឌលកុមារ កំព្រា ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងពិធីប្រកាសតែងតាំង ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ជា ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទ័នី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាថ្ងៃទី 10/06/2013 នៅស្នាក់ការកាកបាទក្រហមខេត្ត ។
- បានចូលរួមក្នងពិធីចែកបណ្ណ័កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី 11/05/2013 ។
- បានចូលរួមក្នុងពិធីប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នាថ្ងៃទី 11/06/2013 នៅបរិវេណ រង្វង់មូលគោព្រៃ ។
- បានចូលរួមក្នងពិធីអបអរសាទរខួបលើកទី៦ ទិវាអតីតយុវជនកម្ពុជាខេត្តមណ្ឌលគិរី នាថ្ងៃទី 12/06/ 2013 នៅសាលប្រជុំផ្ទះសំណាក់ពេជ្រដា ខេត្តមណ្ឌលគិរី ។
- បានចូលរួមសម្ភោធដាក់អោយប្រើប្រាស់អគារស្នាក់ការគណបក្សឃុំសុខសាន្ត ក្រោមអធិបតីភាព ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាល នៃគណៈអភិបាលខេត្ត នាថ្ងៃទី 15/06/2013 នៅឃុំសុខសាន្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 17/06/2013 នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមក្នុងកម្មវិធីវេទិកាគោលនយោបាយស្តីពី បរិស្ថាន និង ដីធ្លី ប្រព្រឹត្តិទៅនាថ្ងៃទី 19/06/2013 នៅសណ្ឋាគារមណ្ឌលគិរី ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ថ្នាក់ស្រុក ដែលប្រព្រឹត្តិទៅនាថ្ងៃទី 20/06/2013 នៅមុខទីធ្លាសាលាឃុំស្រែអំពូម ស្រុកពេជ្រាដា ។
- បានចូលរួមក្នុងពិធីប្រកាសតែងតាំងទីប្រឹក្សាក្រសួង និងថ្នាក់ដឹកនាំមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពល ខេត្តមណ្ឌលគិរី នាថ្ងៃទី 21/06/2013 នៅសាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥០ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 02/07/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំគណកម្មការនាយកមូលនិធីសមធម៌ ស្រុកប្រតិបត្តិសែនមនោរម្យ នាថ្ងៃទី 09-11/07/2013 នៅសាលប្រជុំមន្ទីរពេទ្យបង្អែកសែនមនោរម្យ ។
- បានចូលរួមក្នុងក្នុងពិធីបុណ្យរុក្ខទិវា នាថ្ងៃទី 16/07/2013 នៅលើភ្នំដោះក្រមុំ ក្រោមអធិបតីភាព ឯកឧត្តម អេង ប៊ុនហ៊ាង អភិបាល នៃគណៈអភិបាលខេត្ត ។
- បានជួបប្រជុំសំណេះសំណាលជាមួយប្រធានអង្គការសកម្មភាពដើម្បីសុខភាព និងកាត់បន្ថយភាពក្រី​ក្រ (Health Poverty Action)ប្រចាំប្រទេសកម្ពុជា នាថ្ងៃទី 22/07/2013 នៅសាលប្រជុំមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្ត ។
- បានចូលរួមប្រជុំប្រចាំសប្តាហ៍របស់គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ ប្រចាំ ខែ កក្កដា នាថ្ងៃទី 23/07/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 01/08/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមប្រជុំគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារ ប្រចាំ ខែ សីហា ឆ្នាំ ២០១៣ នៅសាល​ប្រជុំសាលាខេត្ត នាថ្ងៃទី 22/08/2013 ។
- បានចូលរួមប្រជុំស្តីពីៈ ការរៀបចំបញ្រ្ជាបការងារវិស័យសកម្មភាពមីនជាមួយអាជ្ញាធរមីនកម្ពុជា នាថ្ងៃទី 23/08/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំពិភាក្សាពីដំណើរការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី នាថ្ងៃទី 30/08/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 03/09/2013 នៅសាល ប្រជុំអាគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ខេត្តស្តីពីៈ ការរៀបចំយន្តការសម្របសម្រួល និង បញ្ជ្រាបអភិរក្សជីវចម្រុះ និងបម្រែបម្រួលអាកាសធាតុក្នុងការកសាងផែនការថ្នាក់ក្រោមជាតិ ខេត្ត​មណ្ឌលគិរី នាថ្ងៃទី 05/09/2013 នៅសាលប្រជុំសណ្ឋាគារមណ្ឌលគិរី ។
- បានចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមការងារសវនករ នៃអាជ្ញាធរសវនកម្មជាតិ នាថ្ងៃទី 12/09/2013 វេលាម៉ោង ៩:០០ព្រឹក នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយការងារពិសេស នាថ្ងៃទី 12/09/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីៈ ការចងក្រងផែនការគ្រប់គ្រងព្រៃឈើរយៈពេល ០៥ឆ្នាំ ២០១៣- ២០១៧ នាថ្ងៃទី 13/09/2013 នៅសណ្ឋាគារអឿន សកុណា ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាបូកសរុបរបាយការណ៍ការងារអេដស៍ប្រចាំខែកន្លងមក និង ពិនិត្យលើ ផែនការសកម្មភាពដែលត្រូវអនុវត្តក្នុងខែបន្ទាប់ នាថ្ងៃទី 13/09/2013 នៅសាលប្រជុំមន្ទីរ​សុខាភិ​បាល ។
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ពង្រឹងសមត្ថភាពអនុវត្តថវិកាកម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍​ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 13/09/2013 នៅ សណ្ឋាគារ ប៉ារ៉ាឌីអង្គរ ខេត្តសៀមរាប ។
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងការងាររដ្ឋបាល និងបុគ្គលិក នាថ្ងៃទី 19-20/09/ 2013 នៅខេត្តកំពង់ចាម ។
- បានចូលរួមក្នុងកិច្ចប្រជុំលើកទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលនីតិកាលទី៥ នៃ រដ្ឋសភាជាតិ នាថ្ងៃទី 27/09/2013 នៅសាលប្រជុំទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 01/10/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមជាភ្ញៀវកិត្តិយសក្នុងទិវាសិទ្ធិមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា នា ថ្ងៃទី 15/10/2013 នៅវត្តប៊ូស្រា ស្រុកពេជ្រាដា ។
- បានចូលរួមក្នុងកិច្ចប្រជុំប្រចាំខែគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ នាថ្ងៃទី 24/10/2013 នៅសាលប្រជុំសាលាខេត្ត ។
- បានចូលរួមក្នុងពីធីបុណ្យបញ្ចុះសីមា វត្តធម្មគិរីជ្រៃមាស(ហៅវត្តដាក់ដាំ) នាថ្ងៃទី 31/10/2013 ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 04/11/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
- បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី 21/11/2013 នៅ បរិវេណព្រលានយន្តហោះខេត្ត ។
- បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពី មុខងារសាធារណៈ នាថ្ងៃទី 27/11/2013 នៅសាលាខេត្ត ។
- បានជួបប្រជុំពិភាក្សាការងារជាមួយក្រុមស្រាវជ្រាវ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត​សភា កម្ពុជា នាថ្ងៃទី 03/12/2013 នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការកសាងគម្រោងគ្រប់គ្រងអាងទន្លេ សេកុង-សេសាន្ត-ស្រែពក និងតំបន់អាងព្រែកទាំង០៤ នាថ្ងៃទី 04/12/2013 នៅសណ្ឋាគារលឺជី ខេត្តក្រចេះ ។
- បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 03/12/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។

III­សកម្មភាពការងារតាមវិស័យនីមួយៗ
០១-ការងារផ្លូវជនបទ
- ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងបូកសរុបលទ្ធផលការងាររៀបចំបញ្ជីសារពើភណ្ឌ និងមូលដ្ឋាន ទិន្នន័យផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ ២០១២ នាថ្ងៃទី 27/12/2012 នៅសណ្ឋាគារ SUNWAY ។
- រៀបចំផែនការជួសជុល ថែទាំផ្លូវលំជនបទ សម្រាប់ផែនការ ឆ្នាំ ២០១៣រួច ។
- ចូលរួមក្នុងកិច្ចប្រជុំស្តីពីៈ ការងាររៀបចំបញ្ជីសារពើភណ្ឌ និងមូលដ្ឋានទិន្នន័យផ្លូវជនបទឆ្នាំ២០១៣ នាថ្ងៃទី 06/03/2013 នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពីៈ ការចរចាថ្លៃលើគម្រោងការងារជួសជុលផ្លូវលក្ខណៈខួប នាថ្ងៃទី 11/04/ 2013 នៅសាលប្រជុំទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- ទទួលគណៈកម្មការអន្តរក្រសួងចុះមកត្រួតពិនិត្យ និង វាយតម្លៃសុពលភាពនៃការប្រគល់ទទួល បញ្ចប់ ការងារ១០០% លើផ្លូវលំជនបទថែទាំជាលក្ខណៈខួប ផែនការឆ្នាំ ២០១២ ចំនួន០១ខ្សែប្រវែង ១០,២០០ម ស្ថិត ក្នុងឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នាថ្ងៃទី 23/04/2013 ។
- ទទួលគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំផ្លូវជាលក្ខណៈខួបក្រាលគ្រួស ក្រហម ចំនួន ០១ខ្សែ ប្រវែង ១០,២០០ម និងសាងសង់លូថ្មីចំនួន ០២កន្លែង នៅឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
- ចូលរួមវគ្គសិក្ខាសាលាស្តីពី ការគ្រប់គ្រងថែទាំផ្លូវជនបទ និងទិសដៅផែនការឆ្នាំ ២០១៤ របស់ នាយកដ្ឋានផ្លូវលំជនបទ នាថ្ងៃទី 13/08/2013 នៅសណ្ឋាការកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
- ចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី មូលដ្ឋានប្រព័ន្ធពត៌មានភូមសាស្រ្ត និងការគ្រប់គ្រងទិន្នន័យតាម ArcGIS 10និងមូលដ្ឋាន នៃការប្រើប្រាស់Internet និង Email នាថ្ងៃទី 16/10/2013 នៅទីស្តីការក្រសួង ។
- ចុះត្រួតពិនិត្យបណ្តាផ្លូវលំជនបទ ដែលបានទទួលរងការខូចខាត ដោយគ្រោះទឹកជំនន់ទឹកភ្លៀង នៅក្នុងស្រុកកោះញែក ស្រុកពេជ្រាដា និង ស្រុកកែវសីមា ។
- ចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលបានទទួលរងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង កាលពីដំណាច់ខែ កញ្ញា ឆ្នាំ ២០១៣កន្លងមកនេះ ជាមួយគណៈកម្មការអន្តរក្រសួងដឹកនាដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច-ហិរញ្ញវត្ថុ នៅស្រុកកោះញែក ស្រុកពេជ្រាដា និង ស្រុកកែវសីមា នាថ្ងៃទី 11/11/2013 ។

ក-សមិទ្ធិផលសម្រេចបានលើការងារផ្លូវលំជនបទក្នុងឆ្នាំ ២០១៣រួមមាន៖
- ផ្លូវជនបទក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១,៣០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ ចាប់ពីផ្លូវក្រាល​កៅស៊ូ​ឡៅកា ឆ្ពោះទៅកាន់ភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ ផែនការឆ្នាំ ២០១៣ ។
- ថែទាំខួបផ្លូវលំជនបទក្រាលគ្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១០,២០០ ម៉ែត្រ និងដាក់លូ០២កន្លែង ពីផ្លូវជាតិលេខ៧៦ មកកាន់ឃុំអរបួនលើ ស្រុកកោះញែក ផែនការឆ្នាំ ២០១៣ ។
- ជួសជុលផ្លូវលំក្រាលគ្រួសក្រហមចំនួន ០៣ ខ្សែ ប្រវែង ៧,០០០ ម៉ែត្រ ស្ថិតក្នុង ស្រុកកោះញែក ខេត្តមណ្ឌលគិរី ផែនការឆ្នាំ ២០១៣ រួមមាន៖
. ខ្សែទី១ ប្រវែង ២,៥០០ ម៉ែត្រ ស្ថិតក្នុង ភូមិអរបួន-ស្រែធំ ស្រុកកោះញែក ។
. ខ្សែទី២ ប្រវែង ២,៥០០ ម៉ែត្រ ស្ថិតក្នុងឃុំស្រែសង្គម ស្រុកកោះញែក
. ខ្សែទី៣ ប្រវែង ២,០០០ ម៉ែត្រ ស្ថិតនៅក្នុងភូមិកែរប៉ូវ ឃុំសុខសាន្ត ស្រុកកោះញែក
- ថែទាំប្រចាំផ្លូវជនបទចំនួន ០២ ខ្សែ ប្រវែង ២២,៥០០ ម៉ែត្រ ស្ថិតក្រុងសែនមនោរម្យ សម្រាប់ ផែនការ ឆ្នាំ ២០១៣ ក្នុងនោះរួមមាន៖
. ខ្សែទី១ ប្រវែង ២,៥០០ ម៉ែត្រ (ចាប់ពីភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិពូត្រុំ)
. ខ្សែទី២ ប្រវែង ២០,០០០ម៉ែត្រ (ចាប់ពីភូមិពូត្រុំ ឆ្ពោះទៅកាន់ភូមិស្រែអ៊ី)
- សាងសង់លូទោលមុខកាត់៨០មម ចំនួន ០៣កន្លែង លើកំណាត់ផ្លូវឃុំសុខសាន្ត ស្រុកកោះញែក ផែនការ ឆ្នាំ ២០១៣ ។
- សាងសង់លូភ្លោះចំនួន ០២កន្លែង ស្ថិតលើផ្លូវអរបួន-សុខសាន្ត ស្រុកកោះញែក ផែនការឆ្នាំ ២០១៣

០២-ការងារផ្គត់ផ្គង់ទឹកស្អាត
- បានរៀបចំផែនការជួសជុលអណ្តូងស្នប់ ចំនួន ៣៣អណ្តូង ស្ថិតក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ស្រុកអូររាំង ផែនការ ២០១៣ ។
- បានចូលរួមក្នុងវគ្គតម្រង់ទិសស្តីពីៈ វិធីសាស្រ្តបំផុសសកម្មភាពអនាម័យជនបទ (Triggering) នាថ្ងៃទី 19-22/02/2013 នៅសណ្ឋាគារ រស្មីសុខាញ៉ូវយក ខេត្តកំពង់ឆ្នាំ ។
- បានចុះសិក្សាតំបន់សក្តានុពលសម្រាប់ធ្វើការសាងសង់ទំនប់ទឹកខ្នាតតូច ដែលមានទីតាំងស្ថិនៅ​ភូមិ​ពូឆប ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាមួយអង្គការភូមិខ្ញុំ ប្រចាំ ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងកិច្ចប្រជុំលើកផែនការសម្រាប់ឆ្នាំ២០១៣ នៃកម្មវិធីផ្គត់់ផ្គង់ទឹកស្អាត និងអនាម័យ​ជនបទ ក្រោមហិរញ្ញប្បទានរបស់អង្គការយូនីសេហ្វ នាថ្ងៃទី 14/03/2013 នៅខេត្តស្ទឹងត្រែង ។
- បានចូលរួមក្នុងពិធីផ្សព្វផ្សាយឯកសារយុទ្ធសាស្រ្តជាតិស្តីពី វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ ២០១១-២០២៥ ក្រោមហិរញ្ញប្បទានរបស់អង្គការយូនីសេហ្វ នាថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០១៣ នៅសាលប្រជុំ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ។
- បានចុះសិក្សាតំបន់សក្តានុពលសម្រាប់ធ្វើការសាងសង់ទំនប់ទឹកខ្នាតតូច ដែលមានទីតាំង​ស្ថិនៅ​ភូមិ​ពូឆប ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី ជាមួយអង្គការភូមិខ្ញុំ ប្រចាំ ខេត្តមណ្ឌលគិរី ។
- បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្អាត នៅឃុំស្រែសង្គម ស្រែហ៊ុយ និងឃុំអរបួនលើ ស្រុកកោះញែក នាថ្ងៃទី 25/04/2013 ជាមួយអង្គការយូនីសេហ្វតំបន់កំពង់ចាម ។
- បានជួបប្រជុំពិភាក្សាលើកិច្ចព្រមព្រៀងក្នុងការផ្តល់សម្ភារៈអណ្តូងស្នប់ជាមួយអង្គការ H P A ប្រចាំ ខេត្តមណ្ឌលគិរី នាថ្ងៃទី 03/05/2013 នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគិរី ។
- បានចូលរួមពិគ្រោះយោបល់លើប្លង់សាងសង់ទំនប់ទឹកជាមួយម្ចាស់មូលនិធិ នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង នាថ្ងៃទី 24/05/2013 ជាមួយអង្គការភូមិខ្ញុំ ។
- បានចូលរួមប្រជុំចរចាថ្លៃជួសជុលអណ្តូងស្នប់ ផែនការឆ្នាំ ២០១៣ នាថ្ងៃទី 20/08/2013 នៅសាលប្រជុំ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមក្នុងកិច្ចប្រជុំស្តីពីៈ ការសិក្សាអំពីការអនុវត្តកម្មវិធីកុមារតូច (EECA)នៅឃុំដាក់ដាំ ស្រុកអូររាំង នាថ្ងៃទី 14/10/2013 នៅសាលប្រជុំទីចាត់ការផែនការ និងវិនិយោគ ។

ក-សមិទ្ធិផលសម្រេចបានលើការងារទឹកស្អាតក្នុងឆ្នាំ ២០១៣ រួមមាន៖
- ជួសជុលអណ្តូងស្នប់បានចំនួន ៣៣ អណ្តូង ស្នើនឹង ១០០% នៃផែនការឆ្នាំ ២០១៣ ស្ថិតនៅស្រុកអូររាំង ស្រុកកោះញែក និង ស្រុកពេជ្រាដា ក្នុងនោះរួមមាន៖
១-ស្រុកអូររាំង បានចំនួន ០៣ អណ្តូង
២-ស្រុកពេជ្រាដា បានចំនួន ០៨ អណ្តូង
៣-ស្រុកកោះញែក បានចំនួន ២២ អណ្តូង

៣-ការងារថែទាំសុខភាព
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់អនាម័យសហគមន៍តាមរយៈវេទិកាសាធារណៈ នាថ្ងៃទី 17-20/12/2012 នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ។
- បានចូលរួមក្នុងពិធីផ្សព្វផ្សាយលើកកម្ពស់សុខភាពមាត់-ធ្មេញស្តីពី “ស្នាមញញឹមស្រស់ស្រាយ” នាថ្ងៃទី 28/12/2012 នៅបរិវេណមន្ទីរអប់ខេត្ត ។
- បានចុះបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់បង្គន់អនាម័យនៅតាមសហគមន៍ជនបទ ដល់ជនបង្គោល ជាមួយនាយកដ្ឋានសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី 11-13/01/2013 នៅឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមូលនិធិសមធម៌ស្រុកប្រតិ្តបត្តិសែនមនោរម្យ នាថ្ងៃទី 22/01/​2013 នៅសាលប្រជុំមន្ទីរសុខាភិបាល ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងវគ្គតម្រង់ទិសស្តីពី វិធីសាស្រ្តបំផុសសកម្មភាពអនាម័យជនបទ (Triggering) នាថ្ងៃទី 19-22/02/2013 នៅសណ្ឋាគារ រស្មីសុខាញ៉ូវយក ខេត្តកំពង់ឆ្នាំ ។
- បានចូលរួមក្នងកិច្ចប្រជុំគណៈកម្មការនាយកមូលនិធីសមធម៌ ស្រុកប្រតិបត្តិសែនមនោរម្យ នាថ្ងៃទី 09-11/04/2013 នៅសាលប្រជុំមន្ទីរពេទ្យបង្អែកសែនមនោរម្យ ។
- បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការលើកកម្ពស់ការថែទាំ និងអភិវឌ្ឍន៍កុមារតួច ដែលនឹង​ប្រព្រឹត្តិ ទៅនាថ្ងៃទី 25-26/04/2013 នៅខេត្តតាកែវ ។
- បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមូលនិធិសមធម៌ ស្រុកប្រតិបត្តិសែនមនោរម្យ ដែលនឹងប្រព្រឹត្តិ ទៅនាថ្ងៃទី 25/04/2013 នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី ។
- បានចូលរួមសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំសកម្មភាពលើកកម្ពស់អនាម័យសហគមន៍តាមរយៈ (វិធីសាស្រ្តការបំផុសអនាម័យសហគមន៍ និងវិធីសាស្រ្តវេទិកាសាធារណៈ) នាថ្ងៃទី 21-22/05/2013 នៅសាល ប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ។
- បានចូលរួមសិក្ខាសាលាស្តីពី កម្មវិធី CLTS នាថ្ងៃទី 14-15/08/2013 នៅមជ្ឈមណ្ឌល​សហប្រត្តិ​បត្តិការ កម្ពុជា-ជប៉ុន (CJCC) ។
- បានចុះត្រួតពិនិត្យ និងវាយតម្លៃកម្មវិធី CLTS ជាមួយមន្រ្តីថ្នាក់ក្រសួង នៅឃុំស្រែហ៊ុយ អរបួនលើ និង សុខសាន្ត ស្ថិតក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី នាថ្ងៃទី 20-22/08/2013 ។
- បានចូលរួមក្នុងវគ្គបំប៉នបន្ថែមស្តីពី ការពិនិត្យតាមដានវាយតម្លៃ និងការថែទាំសម្ភារៈ​រូបវន្ត​អនាម័យ​តាម សាលារៀន នាថ្ងៃទី 26-27/08/2013 នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តក្រចេះ ។
- បានចុះត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធី CLTS ជាមួយថ្នាក់ក្រសួង នាថ្ងៃទី 16-19/09/2013 នៅស្រុកកោះញែក ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការធ្វើបច្ចុប្បន្នភាពគោលការណ៍ CLTS នាថ្ងៃទី 23/09/2013 នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ។
- បានចូលរួមក្នុងកិច្ចប្រជុំគណៈកម្មការមូលនិធិសមធម៌ស្រុកប្រតិ្តបត្តិសែនមនោរម្យ នាថ្ងៃទី 17/10/​2013 នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។
- បានចូលរួមក្នុងការអនុវត្តសាកល្បងនូវឧបករណ៍បំផុស CLTS ដែលបានធ្វើពង្រាងបច្ចុប្បន្នភាពរួច នា ថ្ងៃទី 16-18/10/2013 នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ។
- បានចូលរួមក្នុងការអនុវត្តសាកល្បងនូវឧបករណ៍បំផុស CLTSលើកទី២ ដែលបានធ្វើពង្រាង​បច្ចុប្បន្ន​ភាព រួច នាថ្ងៃទី 26-28/11/2013/2013 នៅមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តតាកែវ ។
- បានរៀបចំប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី៤ ក្រោមប្រធានបទ “អនាម័យស្អាត ផ្តើម ចេញពីអ្នក” នាថ្ងៃទី 29/11/2013 នៅសាលាបឋមសិក្សាអរបួន ឃុំអរបួនលើ ស្រុកកោះញែក ។

០៤-ការងារបណ្តុះបណ្តាល និង ស្រាវជ្រាវ
- បានរៀបចំបែបបទបញ្ជូនមន្រ្តីឲ្យទៅចូលរួមក្នុងវគ្គបណ្តុះបណ្តាល និងវគ្គសិក្ខាសាលា​នានាក្នុង និង​ក្រៅ ខេត្តសំរាប់ ឆ្នាំ ២០១៣ បានចំនួន ៤២លើក ។
- បានចូលរួមវគ្គសិក្ខាសាលាស្តីពីៈការផ្លាស់ប្តូរបទពិសោធន៍ពីការបណ្តុះបណ្តាល នាថ្ងៃទី ០៩/០៤/​២០១៣ នៅសាលប្រជុំជាន់ទី៣ ទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពី ការកំណត់អទិភាពតម្រូវការបណ្តុះបណ្តាល នាថ្ងៃទី 26/09/2013 នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម ។

០៥-ការងារអភិវឌ្ឍន៍សហគមន៍
- បានរៀបចំផែនការបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅតាម បណ្តាលស្រុក/ក្រុងទាំង០៥ នៃខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីៈការផ្លាស់ប្តូរបទពិសោធន៍ នៃការងារពង្រឹងសមត្ថភាព​គណៈកម្មា​ធិការអភិវឌ្ឍន៍ភូមិ( គ.អ.ភ) ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី 25-26/04/2013 នៅសាលាខេត្តស្វាយរៀង
- បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីៈ ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះភ័យ នៃគ្រោះមហន្តរាយ នាថ្ងៃទី 08-10/05/2013 នៅខេត្តព្រះសីហនុ ។
- បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីៈ ភាពជាអ្នកដឹកនាំ និង គ្រប់គ្រងដល់គណៈកម្មការសហគមន៍ អភិវឌ្ឍន៍ភូមិ នាថ្ងៃទី 18-19-20/06/2013 នៅឃុំស្រែអំពូម ឃុំប៊ូស្រា និងឃុំពូជ្រៃ ស្រុកពេជ្រាដា ។
- បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីៈ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ នាថ្ងៃទី 16-17/09/2013 នៅការិយាល័យអង្គការ ការីតាស ប្រចាំ ខេត្តមណ្ឌលគិរី ។
- បានចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ នាថ្ងៃទី 26/09/2013 នៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី ។
- បានចូលរួមវគ្គសិក្ខាសាលាស្តីពី ការកសាងផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ ឆ្នាំ 2014 នាថ្ងៃទី 17/10/2013 នៅសាលប្រជុំអគារក្រុប្រឹក្សាខេត្ត ខេត្តមណ្ឌលគិរី ។

០៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ
- បានចូលរួមក្នុងអង្គសិក្ខាសាលាផ្សព្វផ្សាយអំពីគម្រោងសិក្សាស្រាវជ្រាវស្តីពី “សុខដុមនីយកម្មសង្គម មនុស្ស និងធម្មជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព៖ ការសិក្សាស្រាវជ្រាវដែល​ផ្តោតលើ​ទ្រឹស្តីអន្តរ ទំនាក់ទំនង ឬការរំពឹងអាស្រ័យគ្នា​ទៅវិញទៅមក​អំពីការអភិវឌ្ឍន៍​វិធីសាស្រ្តបែបសមហរណ​កម្ម សម្រាប់ការលើក កម្ពស់អភិបាលកិច្ចបរិស្ថាន និងយុទ្ធសាស្រ្តចិញ្ចឹមជិវិត” នាថ្ងៃទី 08-09/10/​2013 នៅសាលប្រជុំសាលាខេត្ត ។

០៧-ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច
- បានចូលរួមប្រជុំពេញអង្គរបស់សហគមន៍ជនជាតិដើមភាគតិច ព្នង ភូមិពូញ៉ាវ ឃុំមេម៉ង់ស្តីពីៈ ពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និងគណៈកម្មាធិការសហគមន៍ នាថ្ងៃទី 23/01/2013 នៅភូមិពូញ៉ាវ ។
- ចូលរួមក្នុងកិច្ចប្រជុំពេញអង្គសហគមន៍ជនជាតិដើមភាគតិច ព្នង ភូមិចក់ចារ,ក្មូម,ស្រែអណ្តោល និង ភូមិខ្ទង់ ឃុំស្រែឈូក ស្រុកកែវសីមា ស្ទីពីៈ ការពិនិត្យ ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និងគណៈកម្មាធិការ សហគមន៍ នាថ្ងៃទី 28-31/01/2013 ។
- ចូលរួមក្នុងកិច្ចប្រជុំពេញអង្គស្តីពីៈ ការវាយតំលៃសេចក្តីព្រាងលក្ខន្តិកៈសហគមន៍ជនជាតិដើមភាគតិច ភូមិ ពូត្រែង នាថ្ងសទី 26/02/2013 នៅភូមិពូត្រែង ឃុំដាក់ដាំ ។
- ចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពីៈ “សមាគមន៍ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី” នាថ្ងៃទី 27/02/2013 នៅសាលប្រជុំសាលាស្រុកអូររាំង ។
- ចូលរួមប្រជុំពេញអង្គរបស់សហគមន៍ជនជាតិដើមភាគតិច ព្នង ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្តីពីៈ ពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងលក្ខន្តិកៈ និងគណៈកម្មាធិការសហគមន៍ នាថ្ងៃទី 28/02/2013 ។
- ចូលរួមក្នុងកិច្ចប្រជុំវាយតំលៃអត្តសញ្ញាណសហគមន៍ជនជាតិភាគតិច ព្នង នៅភូមិជីក្លប ភូមិអញ្ជ័រ ភូមិសុខសាន្ត និងភូមិអន្ត្រេះ នាថ្ងៃទី 12-14/03/2013 ។
- ចូលរួមក្នុងកិច្ចប្រជុំរៀបចំសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ជនជាតិដើមភាគ ភាគតិច ព្នង ភូមិពូញ៉ាវ ភូមិពូចារ នាថ្ងៃទី 12-14/03/2013 ។
- ចូលរួមប្រជុំពេញអង្គរបស់សហគមន៍ជនជាតិដើមភាគតិច ព្នង ភូមិពូត្រែង ឃុំសែនមនោរម្យ ដើម្បី អនុមត័លើសេចក្តីព្រាងលក្ខន្តិកៈ និងគណៈកម្មាធិការសហគមន៍ នាថ្ងៃទី 23/04/2013 ។
- ចូលរួមសិក្សាស្វ័យអត្តសញ្ញាណ និងរៀបចំគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព្នង ជាមួយអង្គការភូមិខ្ញុំ នាថ្ងៃទី 23/04/2013 នៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ។
- ចូលរួមប្រជុំពង្រាងបទបញ្ជាផ្ទៃក្នុងសម្រាប់ជនជាតិដើមភាគតិច ព្នង នៅភូមិពូចារ,ខ្ទង់,ក្មូម និងភូមិ ស្រែអណ្តោល ឃុំស្រែឈូក ខេត្តមណ្ឌលគិរី នាថ្ងៃទី 16-25/05/2013 ។
- ចូលរួមសិក្សាស្វ័យអត្តសញ្ញាណ និងរៀបចំគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព្នង ជាមួយ អង្គការភូមិខ្ញុំនាថ្ងៃទី 24/04/2013 នៅភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ។
- ចូលរួមធ្វើស្វ័យអត្តសញ្ញាណ និងរៀបចំគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព្នង នាថ្ងៃទី 06-07/08/2013 នៅភូមិពូឆប និងភូមិពូឡេះ ឃុំដាក់ដាំ ស្រុកកអូររាំង ខេត្តមណ្ឌលគិរី ។
- ចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចលើកទី០៩ នៅព្រះរាជាណាចក្រ កម្ពុជា នាថ្ងៃទី 09/08/2013 នៅភ្នំដោះក្រមុំ ។
- ចូលរួមប្រជុំពេញអង្គវាយតម្លៃកំរិតយល់ដឹង និងអនុម័តលើខ្លឹមសារបទបញ្ជាផ្ទៃក្នុងសហគមន៍ជនជាតិ ដើមភាគតិច(គ្រឹង) នាថ្ងៃទី 13/09/2013 នៅភូមិពូត្រែង ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។
- ចូលរួមក្នុងកិច្ចប្រជុំពេញេជ្រើសរើសគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិ ពូឡេះ និងពូឆប ឃុំដាក់ដាំ នាថ្ងៃទី 24-25/10/2013 ។
- ចូលរួមក្នុងកិច្ចប្រជុំពេញេជ្រើសរើសគណៈកម្មាធិការសហគមន៍ជនជាតិដើមភាគតិច ព្នង នៅភូមិ ពូឡេះ និងពូឆប ឃុំដាក់ដាំ នាថ្ងៃទី 24-25/10/2013 ។

០៨-ការងារយេនឌរ័
- បានចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ជាតិស្តីពីៈ អនុសញ្ញាស៊ី-ដ នាថ្ងៃទី 09/04/2013 នៅ សាលប្រជុំសណ្ឋាគារ អឿន សកុណា ។
- បានចូលរួមក្នុងកិច្ចប្រជុំបណ្តេញយេនឌ័រជាមួយមន្ទីរជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល នាថ្ងៃទី 07/06/2013 នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្ត ។

០៩-អង្គការក្រៅរដ្ឋាភិបាល
- បានចូលរួមសហការការងារជាមួយអង្គការសុខភាពគ្មានព្រំដែន លើការងារទឹកស្អាតនៅ​តាមសហ​គមន៍។
- បានចូលរួមសហការការងារជាមួយអង្គការ ARD លើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។
- បានចូលរួមសហការការងារជាមួយអង្គការ UNICEF លើការងារទឹកស្អាត និងអនាម័យនៅ​តាមទីជន​បទ ដាច់ស្រយាល (ស្រុកកោះញែក) ។
- បានចូលរួមសហការការងារជាមួយអង្គការ ភូមិខ្ញុំ លើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។

១០-គម្រោង/កម្មវិធី
ក-គម្រោង UNICEF
- បានផ្តល់នូវទិន្នន័យឃុំគោលដៅបន្ថែមចំនួន ០៣ ស្ថិតនៅក្នុងស្រុកកោះញែក សម្រាប់អនុវត្ត​កម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ ២០១៣ ។
- បានផ្តល់នូវផែនការថវិកាសម្រាប់អនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឆ្នាំ ២០១៣
- រៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការងារផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមហិរញ្ញប្បទាន របស់អង្គការ​យូនីសេហ្វ នាថ្ងៃទី 25/06/2013 នៅសាលប្រជុំផ្ទះសំណាក់ពេជ្រដា ។
- បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមហិរញ្ញប្បទាន របស់អង្គការយូនីសេហ្វ នាថ្ងៃទី 30/09/2013 នៅខេត្តក្រចេះ ។
- បានរៀបចំសំណើសុំថវិកាសម្រាប់អនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និង អនាម័យជនបទ សម្រាប់ ត្រីមាសទី៤ ឆ្នាំ ២០១៣ ។
IV-ផែនការ និងទិសដៅការងារត្រូវអនុវត្តសម្រាប់ឆ្នាំ ២០១៤
­ការងារជំនាញ
- ពង្រឹងសមត្ថភាពតាមការិយាល័យជំនាញទាំងអស់ក្នុងមន្ទីរ សំដៅលើកកំពស់ និងយកចិត្តទុកដាក់លើ ការងារដែល​ថ្នាក់ក្រសួង និងមន្ទីរបានដាក់ចុះឲ្យបានកាន់តែល្អថែមទៀត និងសំរេចអោយ​បាន​ជោគជ័យ ។
- បន្តចាត់ចែងបញ្ចូនមន្រ្តីទាំងអស់ឲ្យចូលរួមក្នុងវគ្គសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលនានាទាំងថ្នាក់ជាតិ និង ថ្នាក់ខេត្តសំដៅជួយលើកកម្ពស់សមត្ថភាពមន្រ្តីរាជការ ។

១-ការងារផ្លូវជនបទ
- បន្តអនុវត្តគម្រោងថែទាំខួបផ្លូវជនបទចំនួន ០១ខ្សែ ប្រវែង ១៨,០០០ម៉ែត្រ និងសាងសង់លូ ទោលមុខ ៨០ស.មចំនួន ០៥កន្លែង ស្ថិតក្នុងភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ផែនការឆ្នាំ ២០១៤ ។
- បន្តអនុវត្តគម្រោងផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ១០,០០០ម៉ែត្រ ចាប់ពី ភូមិស្វាយចេក សង្កាត់សុខដុម រហូតដល់ភូមិពូត្រុំ សង្កាត់រមនា ក្រុងសែនមនោរម្យ ផែនការឆ្នាំ ២០១៤ ។
- បន្តអនុវត្តគម្រោងថែទាំប្រចាំផ្លូវលំជនបទចំនួន០៤ខ្សែ ប្រវែង៣៧,០០០ម៉ែត្រ ស្ថិតក្នុង ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ផែនការឆ្នាំ ២០១៤ រួមមាន៖

. ខ្សែទី១ ប្រវែង ១២,០០០ម៉ែត្រ ចាប់ពីភូមិអូរយ៉េះ ដល់ភូមិមានជ័យ ឃុំស្រែសង្គម ។
. ខ្សែទី២ ប្រវែង ៧,០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧៦ ដល់ភូមិរយ៉ ឃុំរយ៉ ។
. ខ្សែទី៣ ប្រវែង ១០,០០០ម៉ែត្រ ចាប់ពីភូមិជីក្លប ដល់ភូមិស្រែធំ ឃុំសុខសាន្ត ។
. ខ្សែទី៤ ប្រវែង ៨,០០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៧៦ ដល់ភូមិអន្ត្រេះ ឃុំអរបួនលើ ។

- បន្តអនុវត្តគម្រោងជួសជុលផ្លូវលំជនបទចំនួន០៣ខ្សែ ប្រវែង៦,៦០០ម៉ែត្រ ស្ថិតក្នុង ស្រុកកោះញែក ខេត្តមណ្ឌលគិរី ផែនការឆ្នាំ ២០១៤ រួមមាន៖

. ខ្សែទី១ ប្រវែង ២,៥០០ម៉ែត្រ ចាប់ពីសុខសាន្ត-ស្រែធំ ឃុំសុខសាន្ត ស្រុកកោះញែក ។
. ខ្សែទី២ ប្រវែង ២,៧០០ម៉ែត្រ ចាប់ពីកាអួន-ស្រែថាស ឃុំសុខសាន្ត ស្រុកកោះញែក
. ខ្សែទី៣ ប្រវែង ១,៤០០ម៉ែត្រ ភូមិជីក្លប ឃុំសុខសាន្ត ស្រុកកោះញែក ។
- បន្តអនុវត្តគម្រោងសាងសង់លូទោលមុខកាត់៨០ស.ម កាត់ផ្លូវអរបួន ឃុំអរបួនលើ ស្រុកកោះញែក

២-ការងារទឹកស្អាត
- បន្តអនុវត្តគម្រោងជួសជុលអណ្តូងស្នប់ចំនួន ៣៨អណ្តូង ស្ថិតក្នុងស្រុកកែវសីមា,អូររាំង,ពេជ្រាដា និង ក្រុងសែនមនោរម្យ ផែនការឆ្នាំ ២០១៤ រួមមាន៖
. ស្រុកកែវសីមា ចំនួន ១៥ អណ្តូង ស្នើនឹង ០៣ ភូមិ
. ស្រុកអូររាំង ចំនួន ០៤ អណ្តូង ស្នើនឹង ០៣ ភូមិ
. ក្រុងសែនមនោរម្យ ចំនួន ០៤ អណ្តូង ស្នើនឹង ០៣ ភូមិ
. ស្រុកពេជ្រាដា ចំនួន ១៥ អណ្តូង ស្នើនឹង ០៧ ភូមិ

៣-ការងារអភិវឌ្ឍន៍សហគមន៍
- បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ឲ្យបានគ្រប់ភូមិ ។
- បន្តកិច្ចសហការការងារជាមួយទីចាត់ការផែនការ និង វិនិយោគ (កម្មវិធី ផអ៣) របស់សាលាខេត្ត មណ្ឌលគិរី លើគម្រោងនានាមានពាក់ពន្ធ័ និងមន្ទីរវិស័យ ។

V-សេចក្តីសន្និដ្ឋាន

លទ្ធផលដែលសម្រេចបានក្នុងរយៈពេល ០១ឆ្នាំ កន្លងមកនេះ គឺពិតជាមានការយកចិត្តទុកដាក់របស់ថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទពិសេស ឯកឧត្តមរដ្ឋមន្រ្តី ជាប្រមុខដឹកនាំក្រសួងដ៏ឈ្លាសវៃ នឹងមាននាយកដ្ឋាន ជំនាញនានារបស់ក្រសួង ដែលបានជួយបង្កគ្រប់លក្ខណៈ ងាយស្រួលទាំងស្មារតី សម្ភារៈ និងថវិកា ដែលជាប្រភព ទុនយ៉ាងសំខាន់ អាចអោយមន្ទីរធ្វើការអភិវឌ្ឍន៍នៅមូលដ្ឋានបានល្អប្រសើរ លើកកម្ពស់តួនាទី និងឥទ្ធិពលរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាមន្ទីរមានការវាយតម្លៃខ្ពស់ និងទទួលបានការគាំទ្រពីអាជ្ញាធរខេត្ត និងបណ្តា ស្ថាប័នជំនាញនានាក្នុងខេត្ត ។
សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ ជាមោទនភាពសម្រាប់ថ្នាក់ក្រសួងក៏ដូចជាមន្ទីរក្នុងការចូលរួម ចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីកសាងប្រទេសជាតិ អោយមានឯករាជ្យ សន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើអោយមានជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំង ប្រទេសបានល្អប្រសើរឡើងជាលំដាប់។

Scroll Up