របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ ២០១៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគីរី
March 22, 2018 by Sovannaroth TON0

I­សេចក្តីផ្តើម
ក-សា្ថនភាពប្រជាសាស្រ្ត

ខេត្តមណ្ឌលគិរីមានប្រជាជនរស់នៅចំនួន ៦៧.៣០៥ នាក់ ក្នុងនោះស្រ្តីមានចំនួន ៣៤.០៥១ នាក់ ស្មើនិង ១៤.២៨៣ គ្រួសារ ។ ដង់សីតេប្រជាពលរដ្ឋមានចំនួន ០៥ នាក់/គម2 មានប្រជាជនរស់នៅចំនួន ១០ ជនជាតិ ក្នុងនោះជនជាតិខ្មែរមាន ៣០ % ជនជាតិភាគតិចមាន​ ៧០ % ដូចជា ព្នង ស្ទៀង រអូង គ្រឹង កួយ ក្រោល ទំពូន ចារាយ រដែរ ថ្នូន និងជនជាតិចំណាកស្រុកដ៏ទៃទៀតរួមមាន វៀតណាម ចិន ទ្បាវ និងខ្មែរឥស្លាម ។

ខ-សា្ថនភាពផែ្ទដី

ខេត្តមណ្ឌលគិរីមានផ្ទៃដីសរុបចំនួន ១៤.៦៨២ គម2 បែងចែកចេញជាផែ្ទដីកសិកម្មចំនួន ៣២.២១៧ ហ.ត ផ្ទៃដីស្រែវស្សាចំនួន ១១.៤៩៧ ហ.ត ផ្ទៃដីស្រែប្រាំងចំនួន ០៧ហ.ត ផ្ទៃដីលំនៅដ្ឋាន ចំនួន ១៤.៦៤៧ ហ.ត ផ្ទៃដីស្ថិតក្នុងតំបន់អភិរក្សចំនួន ៥១.៦៨៨ ហត និងផ្ទៃដីដែនជំរកសត្វ­ទេសភាព ចំនួន ១.០៨៥.១៣០ ហ.ត ។

គ-សា្ថនភាពប្រែប្រួលរបស់ខេត្ត

ចាប់តាំងពីផ្លូវគមនាគមន៍បានសាងសង់រួច(ផ្លូវជាតិលេខ៧៦)រួមទាំងផ្លូវអភិវឌ្ឍន៍នានា របស់ខេត្ត និងមន្ទីរ ជំនាញដែលបានកសាង និងជួសជុល នៅតាមបណ្តាភូមិ/ឃុំ/ស្រុកទូទាំងខេត្តមណ្ឌលគិរី ទាំងមូលបានធ្វើ អោយ ស្ថានភាពសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ ប្រជាជននៅក្នុងខេត្ត ទាំងមូលមានភាពល្អប្រសើរជាង មុនឆ្ងាយ ដោយ មានផ្លូវធ្វើដំណើរស្រួលឆ្លងកាត់ ពីតំបន់មួយទៅកាន់តំបន់មួយទៀតក្នុងការប្រកបមុខរបរ ចិញ្ចឹមជីវិត និងទំនាក់ ទំនងការងារផ្សេងៗ ។ ឯកំណើនភ្ញៀវទេសចរណ៍ពីមួយថ្ងៃទៅមួយថ្ងៃមានការ កើនឡើងជាលំដាប់ ។

II­ស្ថានភាពរបស់មន្ទីរ

១­ផែ្នករដ្ឋបាល និងបុគ្គលិក

­ បច្ចុប្បន្នមន្រ្តីរាជការបំរើការនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មានចំនួន ១៩នាក់ ស្រី ០៤រូប ។
២­ផែ្នកផ្គត់ផ្គង់ និង ហិរញ្ញវត្ថុ

­ បានបើកប្រាក់បៀវត្សជូនមន្រ្តីរាជការសម្រាប់ ខែតុលា ឆ្នាំ ២០១៣ រួច ។
­ បានកែតម្រូវប្រាក់បៀវត្សជូនមន្រ្តីរាជការ សម្រាប់ខែ វិច្ឆិកា ឆ្នាំ ២០១៣ រួច ។
­ បានរៀបចំកិច្ចបញ្ជីការគណនេយ្យ(Cashier List Journal Ledger & Balance Sheet) រជ្ជទេយ្យបុរេ ប្រទានជុំទី៧ ឆ្នាំ ២០១៣ រួច។
­ បានចូលរួមក្នុងកិច្ចប្រជុំស្តីពីៈ ការរៀបចំផែនការលទ្ធកម្មឆ្នាំ២០១៤ នាថ្ងៃទី 07/11/2013 នៅសាលប្រជុំ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ។
­ បានចូលរួមក្នុងវគ្គសិក្ខាសាលាស្តីពីៈ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នាថ្ងៃទី 11-14/11/2013 នៅ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ ។
៣­ ផែ្នកផែនការ ៖ គ្មាន

៤-ផ្នែកអធិការកិច្ច និង សវនកម្ម៖ គ្មាន

៥-កិច្ចប្រជុំផ្សេងៗ និង ផ្នែកទំនាក់ទំនងសាធារណៈ

­ បានចូលរួមក្នុងពីធីបុណ្យបញ្ចុះសីមា វត្តធម្មគិរីជ្រៃមាស(ហៅវត្តដាក់ដាំ) នាថ្ងៃទី 31/10/2013 ។
­ បានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៤ របស់ក្រុមប្រឹក្សាខេត្តអណត្តិទី១ នាថ្ងៃទី 04/11/2013 នៅ សាលប្រជុំអគារក្រុមប្រឹក្សាខេត្ត ។
­ បានចូលរួមក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត នាថ្ងៃទី 21/11/2013 នៅ បរិវេណព្រលានយន្តហោះខេត្ត ។

III­សកម្មភាពការងារតាមវិស័យនីមួយៗ

១-ការងារផ្លូវជនបទ

­ បានចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលបានទទួលរងគ្រោះមហន្តរាយ ជំនន់ទឹកភ្លៀង កាលពីដំណាច់ខែ កញ្ញា ឆ្នាំ ២០១៣ កន្លងមកនេះ ជាមួយគណៈកម្មការអន្តរក្រសួងដឹកនាដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច-ហិរញ្ញវត្ថុ នៅស្រុកកោះញែក ស្រុកពេជ្រាដា និង ស្រុកកែវសីមា នាថ្ងៃទី 11/11/2013 ។
­ បានចុះត្រួតពិនិត្យការងារជួសជុលផ្លូវលំជនបទ ក្រាលគ្រួសក្រហម ចំនួន ០២ ខ្សែ ប្រវែង ៤.៥០០ ម៉ែត្រ ស្ថិតនៅស្រុកកោះញែកក្នុងនោះរួមមាន៖

. ខ្សែទី១ ប្រវែង ២.០០០ ម៉ែត្រ ស្ថិតក្នុងភូមិ កែរប៉ូវ ឃុំសុខសាន្ត ស្រុកកោះញែក សម្រេចបាន ៨០%នៃផែនការ ។
. ខ្សែទី២ ប្រវែង ២.៥០០ ម៉ែត្រ ស្ថិតក្នុង ឃុំស្រែសង្គម ស្រុកកោះញែក សម្រេចបាន ៨០% នៃ ផែនការ ។
­ បានចុះត្រួតពិនិត្យការងារថែទាំប្រចាំផ្លូវជនបទចំនួន ០២ ខ្សែ ប្រវែង ២២.៥០០ ម៉ែត្រ សម្រេចបាន ៦៦% ស្នើនឹង ១៥.០០០ម៉ែត្រ ស្ថិតក្នុងសង្កាត់សុខដុម សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

២- ការងារផ្គត់ផ្គង់ទឹកស្អាត

­ ចុះត្រួតពិនិត្យការងារជួសជុលអណ្តូងស្នប់ ផែនការឆ្នាំ ២០១៣ នៅស្រុកអូររាំង ស្រុកកោះញែក និង ស្រុកពេជ្រាដា សម្រេចបាន 40% (ស្នើនឹង ១៣អណ្តូងស្នប់) ក្នុងនោះរួមមាន

១-ស្រុកអូររាំង បានចំនួន ០៣ អណ្តូង
២-ស្រុកពេជ្រាដា បានចំនួន ០៨ អណ្តូង
៣-ស្រុកកោះញែក បានចំនួន ០២ អណ្តូង
៣-ការងារថែទាំសុខភាព៖ គ្មាន
៤-ការងារបណ្តុះបណ្តាល និង ស្រាវជ្រាវ
­ បានរៀបចំបែបបទជូនមន្រ្តីរាជការចូលរួមវគ្គសិក្ខាសាលាក្នុងក្រៅខេត្ត សម្រាប់​ ខែ វិច្ឆិកា ឆ្នាំ ២០១៣ បានចំនួន ០១លើក ។
៥-ការងារអភិវឌ្ឍន៍សហគមន៍ ៖ គ្មាន
៦-ការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ៖ គ្មាន
៧-ការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច៖ គ្មាន
៨-ការងារយេនឌរ័៖ គ្មាន
៩-អង្គការក្រៅរដ្ឋាភិបាល
­ បានចូលរួមសហការការងារជាមួយអង្គការ (HPA) លើការងារទឹកស្អាតនៅតាមសហគមន៍។
­ បានចូលរួមសហការការងារជាមួយអង្គការ ARD លើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។
­ បានចូលរួមសហការការងារជាមួយអង្គការ UNICEF លើការងារទឹកស្អាត និងអនាម័យនៅតាមទីជនបទ ដាច់ស្រយាល (ស្រុកកោះញែក) ។
­ បានចូលរួមសហការការងារជាមួយអង្គការ ភូមិខ្ញុំ (MVI) លើការងារអភិវឌ្ឍន៍ជនជាតិដើមភាគតិច ។
១០-គម្រោង/កម្មវិធី

ក-គម្រោង UNICEF

­ បានចុះបំផុស និងត្រួតពិនិត្យវាយតំលៃការងារ SC WASH នៅភូមិ ទួល,អរបួនលើ និងអន្ត្រេះ ស្ថិត ក្នុងស្រុកកោះញែក នៃកម្មវិធីផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ក្រោមហិរញ្ញប្បទានរបស់អង្គការយូនី សេហ្វ នាថ្ងៃទី 19-22/11/2013 ។

IV-ទិសដៅការងារត្រូវអនុវត្តបន្តនាពេលខាងមុខ

ការងារជំនាញ
­ ការិយាល័យជំនាញទាំងអស់ក្នុងមន្ទីរលើកកំពស់ និងយកចិត្តទុកដាក់លើការងារដែលថ្នាក់ក្រសួង និង មន្ទីរបានដាក់ចុះឲ្យបានកាន់តែល្អថែមទៀត និងសំរេចអោយបានជោគជ័យ ។

១-ការងារផ្លូវជនបទ

- បន្តជួសជុលផ្លូវជនបទចំនួន ០២ខ្សែ ប្រវែង ៤,៥០០ម៉ែត្រ សម្រាប់ឆ្នាំ ២០១៣ ស្ថិតនៅក្នុង ស្រុកកោះញែក រួមមាន៖
- ខ្សែទី១ ប្រវែង ២.០០០ ម៉ែត្រ (ស្ថិតក្នុងភូមិកែរប៉ូវឃុំសុខសាន្ត)
- ខ្សែទី២ ប្រវែង ២.៥០០ ម៉ែត្រ (ស្ថិតក្នុងមានជ័យឃុំស្រែសង្គម)
- លូទោលមុខកាត់ ៨០ មម ចំនួន ០៣ កន្លែង លើកំណាត់ផ្លូវឃុំសុខសាន្ត
- ថែទាំប្រចាំផ្លូវជនបទចំនួន ០២ ខ្សែ ប្រវែង ២២.៥០០ ម៉ែត្រ ស្ថិតក្រុងសែនមនោរម្យ សម្រាប់ឆ្នាំ ២០១៣ រួមមាន៖
- ខ្សែទី១ ប្រវែង ២.៥០០ម៉ែត្រ (ចាប់ពីភូមិដោះក្រមុំ ឆ្ពោះទៅកាន់ភូមិពូត្រុំ)
- ខ្សែទី២ ប្រវែង ២០.០០០ ម៉ែត្រ (ចាប់ពីភូមិពូត្រុំ ឆ្ពោះទៅកាន់ភូមិស្រែអ៊ី)

២-ការងារទឹកស្អាត

- ជួសជុលអណ្តូងចំនួន ២០ អណ្តូង សម្រាប់ឆ្នាំ ២០១៣ ស្ថិតក្នុងស្រុកអូររាំង ស្រុកកែវសីមា ស្រុកពេជ្រាដា និងស្រុកកោះញែក រួមមាន៖
១- ស្រុកកោះញែក ចំនួន ២០ អណ្តូង ស្នើនឹង ១១ ភូមិ

៣-ការងារអភិវឌ្ឍន៍សហគមន៍

- បន្តបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ ឲ្យបានគ្រប់ភូមិ ។
- បន្តកិច្ចសហការការងារជាមួយទីចាត់ការផែនការ និង វិនិយោគ (កម្មវិធី ផអ៣) របស់សាលា ខេត្ត​មណ្ឌលគិរី លើគម្រោងនានាមានពាក់ពន្ធ័ និងមន្ទីរវិស័យ ។

V-សន្និដ្ឋាន

ឆ្លងតាមអនុវត្តន៍ការងារប្រចាំថ្ងៃ ជាពិសេសនៅក្នុងខែនេះ គឺជិតដល់ដំណាច់ឆ្នាំចាស់ ឈានចូលឆ្នាំថ្មី ដូច្នេះសកម្មភាពការងារនៅតាមការិយាល័យ មួយចំនួនបានជិតដល់ការបញ្ចប់សកម្មភាពរបស់ខ្លួន ស្របទៅ តាម ផែនការដែលបានលើកឡើង ។ សព្វថ្ងៃនេះសមត្ថភាពការងារ របស់មន្រ្តីរាជការភាគច្រើន នៅមានកំរិត មិនទាន់ មានកំរិតជំនាញបចេ្ចកទេសគ្រប់គ្រាន់ សំរាប់បំពេញតំរូវការអោយសមស្របជាមួយ ការងារបចេ្ចក ទេស ដែលកំពុង តែមានភាពរីកចំរើន​បែបវិទ្យាសាស្ត្រទំនើប ចំនែកឯនៅតាមការិយាល័យ អភិវឌ្ឍន៍ជនបទ ស្រុកក្រុងទាំង០៥វិញ​ ខ្វះមន្រ្តី រាជការសំរាប់បំពេញការងារ ។ ឯអង្គការជាតិ និង អន្តរជាតិមួយចំនួនធំ ដែលកំពុង តែប្រតិបត្តិការការងារ នៅក្នុងខេត្តមណ្ឌលគិរី កំពុងតែមានភាពសហការណ៏ល្អជាមួយមន្ទីរជំនាញ ។

សរុបសេចក្តីមកភាពខ្វះខាតរបស់មន្ទីរ សូមឲ្យថ្នាក់ក្រសួងជួយបំពេញបន្ថែមដូចជា បង្កើនវគ្គបណ្តុះ បណ្តាល មុខជំនាញបច្ចេកទេសដល់មន្ត្រី រាជការនៅតាមបណ្តាការិយាល័យជំនាញ ក្រោមរូបភាពបញ្ជូនមន្រ្តី រាជការ ទាំងនោះឲ្យទៅចូលរួមក្នុងវគ្គសិក្ខាសាលា ឬបណ្តុះបណ្តាលផ្សេងៗ ដែលទាក់ទងទៅនឹងជំនាញបច្ចេកទេស ទាំងក្នុង និងក្រៅប្រទេស តាមការដែលអាចធ្វើទៅបាន និង ជួយបំពេញបន្ថែមនូវចំនួនមន្រ្តីរាជការ សម្រាប់បំរើ ការងារនៅក្នុងមន្ទីរ ។

Scroll Up