March 27, 2017 adminBunth0

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង ឯកឧត្ដម សួស គង់ រដ្ឋលេខាធិការ តំណាងឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អផ្លូវជនបទជំហានទី២ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ៕



March 23, 2017 adminBunth0

ព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ រាជធានីភ្នំពេញ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីអបអរសាទរទិវាទឹកពិភពលោកលើក ទី ២៦ ៕



March 19, 2017 adminBunth0

ព្រឹកថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៧ ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានាវត្ត តុណ្ឌបព្វតារាម ហៅវត្តភ្នំចំពុះ ស្ថិតនៅភូមិទ្រនាមពេជ្រឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។



March 17, 2017 adminBunth0

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ ​និងមន្ត្រីរាជការក្រោមឱវាទទាំងអស់ មានសេចក្ដីរន្ធត់ក្ដុកក្ដួលក្រៀមក្រំជាទីបំផុតចំពោះមរណភាពរបស់ សម្ដេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។
ក្នងឱកាសដ៏ក្រៀមក្រំនេះ សូមចូលរួមរំលែកទុក្ខជាមួយ លោកជំទាវ អាន្នី សុខ អាន ព្រមទាំងក្រុមគ្រួសារ និងសូមលើកហត្ថបួងសួង ដល់វត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ សម្ដេចវិបុលបញ្ញា សុខ អាន បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ៕



March 16, 2017 adminBunth0

ព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០១៧ ឯកឧត្តម សួស គង់រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ បញ្ចប់សុពលភាព ការងារថែទាំជាលក្ខណៈខួបផ្លូវ ចំនួន ០៣ ខ្សែ ប្រវែងសរុប ១៣.៥២០ម ស្ថិតក្នុងខ័ណ្ឌសែនសុខ ខ័ណ្ឌពោធិសែនជ័យ និងខ័ណ្ឌដង្កោ រាជធានីភ្នំពេញ និងផ្លូវចំនួន ០២ ខ្សែ ប្រវែងសរុប ១៧.០០០ម ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល៕watch full film Smurfs: The Lost Village 2017 online


Scroll Up