เว็บหวยออนไลน์

ឯកឧត្តម  អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ ដឹកនាំក្រុមការងារ ចុះសិក្សាស្តារស្រះទឹកមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស។

ចែលរំលែក
photo 2024 04 25 10 19 16

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍  ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម  អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ  លោក ជិន រដ្ឋា ប្រធានមន្ទីរ និងមន្រ្តីជំនាញមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមការងារបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម មានទីប្រឹក្សាបច្ចេកទេសរបស់គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ចុះសិក្សាស្តារស្រះទឹកមួយកន្លែង មានទីតាំងស្ថិតនៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយមានការចូលរួមពី លោកស្រីមេឃុំក្រាំងស្គារ និងមេភូមិ ព្រមទាំងប្រជាពលរដ្ឋក្នុងភូមិ។

 

ការចុះសិក្សានេះ ត្រូវបានអនុវត្តបន្ទាប់ពី  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដល់អនុសាសន៍ និងចង្អុលបង្ហាញក្នុងឱកាស អញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងប្រភពផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕

photo 2024 04 25 10 19 14 photo 2024 04 25 10 19 16 photo 2024 04 25 10 19 20 photo 2024 04 25 10 19 31 photo 2024 04 25 10 19 48 photo 2024 04 25 10 19 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522