เว็บหวยออนไลน์

ឯកឧត្តម អ៊ុក ពញ្ញា ដឹកនាំក្រុមកាងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោង និងប្រជុំផ្សព្វផ្សាយ អំពីគំនូសប្លង់និងបច្ចេកទេសសាងសង់ ព្រមទាំងសុវត្ថិភាពសង្គមនិងបរិស្ថាន សម្រាប់ការសាងសង់ផ្លូវចំនួន ២ខ្សែ នៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

ចែលរំលែក
photo 2025 05 29 23 56 23 2

ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកគម្រោង SAAMBAT តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមកាងារបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារគម្រោង និងប្រជុំផ្សព្វផ្សាយដាច់ដោយឡែកពីគ្នា ជូនដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផល អំពីគំនូសប្លង់និងបច្ចេកទេសសាងសង់ ព្រមទាំងសុវត្ថិភាពសង្គមនិងបរិស្ថាន សម្រាប់ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង (RC) ចំនួន ២ខ្សែ  ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។

 

កិច្ចប្រជុំនីមួយៗ មានការអញ្ជើញចូលរួមពី អភិបាលរងនៃគណៈអភិបាលខេត្ត, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត, អាជ្ញាធរថ្នាក់ស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋទទួលផល និងតំណាងក្រុមហ៊ុនរចនាប្លង់ និងត្រួតពិនិត្យបច្ចេកទេស ព្រមទាំងក្រុមទទួលការសាងសង់ជាច្រើនរូបផងដែរ។

 

គម្រោងសាងសង់ផ្លូវទាំងពីរខ្សែនេះរួមមាន៖

–  ខ្សែផ្លូវទី១ មានប្រវែង សរុប ៥,៣៣គ.ម ក្នុងនោះ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១,៩៦គ.ម និងបេតុង (RC) ប្រវែង ៣,៣៧គ.ម និងសាងសង់ស្ពានចំនួន ១កន្លែង ដែលតភ្ជាប់ពីភូមិស្រះចក ឃុំលង្វែក ទៅដល់ភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយមានអ្នកទទួលផលសរុបចំនួន ២ ៣៦២គ្រួសារ។

–  ខ្សែផ្លូវទី២ មានប្រវែងសរុប ៧,៦១គ.ម ក្នុងនោះ ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៧,០៣គ.ម និងក្រាលបេតុង (RC) ប្រវែង ០,៥៨គ.ម ដែលតភ្ជាប់ពីភូមិផ្ទះស្រែ ឃុំស្វាយលួង ទៅដល់ភូមិបាគូ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ដោយមានអ្នកទទួលផលសរុប ៣ ២១៦ គ្រួសារ។ ជាមួយគ្នានោះ គម្រោងក៏សាងសង់បង្គន់អនាម័យក្នុងផ្សារកណ្តៀង ចំនួន ០១កន្លែង ផងដែរ៕

photo 2025 05 29 23 56 22 2 photo 2025 05 29 23 56 22 photo 2025 05 29 23 56 23 2 photo 2025 05 29 23 56 23 photo 2025 05 29 23 56 24 2 photo 2025 05 29 23 56 24 photo 2025 05 29 23 56 25 2 photo 2025 05 29 23 56 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522