เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា  និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់កម្មវិធីទី៣

ចែលរំលែក
photo 2024 08 20 10 55 29

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែសីហា  និងទិសដៅការងារខែកញ្ញា ឆ្នាំ២០២៤ របស់កម្មវិធីទី៣ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, ថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានជំនាញទាំង ៤ ក្នុងកម្មវិធីទី៣ សរុប ៣៦នាក់។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបដោយនាយកដ្ឋានជំនាញរួចមក ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបានជាបន្ដបន្ទាប់ ព្រមទាំងបានសំណូមពរដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យបន្ដខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឱ្យបានល្អ ដើម្បីចូលរួមចំណែកសម្រេចនូវផែនការយុទ្ធសាស្ដ្ររបស់ក្រសួង ក៏ដូចជារាជរដ្ឋាភិបាល៕

photo 2024 08 20 10 55 13 2 photo 2024 08 20 10 55 13 photo 2024 08 20 10 55 18 photo 2024 08 20 10 55 21 photo 2024 08 20 10 55 22 photo 2024 08 20 10 55 23 photo 2024 08 20 10 55 29

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522