เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ ១ខ្សែ នៅខេត្តកណ្ដាល

ចែលរំលែក
photo 2023 10 06 15 32 26

ខេត្តកណ្ដាល៖ នៅថ្ងៃសុក្រ   ៧រោច ខែ ភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ បានដឹកនាំគណៈកម្មការអន្ដរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូចំនួន ១ខ្សែ ប្រវែង ៧ ៧០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងចិញ្ចើមសងខាងក្រាលដីល្បាយក្រួសថ្មភ្នំទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសងលូប្រអប់មុខពីរ ចំនួន ១កន្លែង លូមូលមុខពីរ ចំនួន ២កន្លែង តភ្ជាប់ពីភូមិពាមសាលា ឃុំស្អាងភ្នំ ទៅភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

គម្រោងខាងលើ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។ ជាលទ្ធផលនៃកិច្ចប្រជុំក្រោយពីការត្រួតពិនិត្យគម្រោងខាងលើគណៈកម្មការអន្តរក្រសួង បានសំណូមពរឱ្យកងវិស្វកម្មបំពេញបន្ថែមលើការងារបទដ្ឋានបច្ចេកទេសដែលបានកំណត់ ដើម្បីឱ្យសំណង់មានគុណភាព៕

photo 2023 10 06 15 32 06photo 2023 10 06 15 32 08photo 2023 10 06 15 32 18photo 2023 10 06 15 32 26photo 2023 10 06 15 32 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522