เว็บหวยออนไลน์

ឯកឧត្តម អុិន ចន្ថាដឹកនាំគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃ ដំណាក់កាលទី២ លើការងារថែទាំផ្លូវជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៨ខ្សែ នៅខេត្តបាត់ដំបង

ចែលរំលែក
photo 2024 11 08 00 07 50 3

ខេត្តបាត់ដំបង៖នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះត្រួតពិនិត្យ និងវាយតម្លៃ ដំណាក់កាលទី២ លើការងារថែទាំផ្លូវជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ០៨ខ្សែ ប្រវែងសរុបចំនួន ១៤៨ ៣៧០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ និង៦ម៉ែត្រ និងការងារបំពាក់ស្លាកសញ្ញាចរាចរណ៍ ចំនួន ៥១០ស្លាក លើផ្លូវចំនួន ០៥ខ្សែ ស្ថិតនៅក្នុងឃុំស្តុកប្រវឹក ឃុំមុខរា ឃុំព្រៃស្វាយ ឃុំព្រៃត្រឡាច ឃុំជ្រៃ ឃុំកកោះ ឃុំតាលាស់ ឃុំកំពង់ព្រៀង ឃុំរាំងកេសី ឃុំគាស់ក្រឡ ឃុំឆ្នាល់មាន់ ឃុំកំពង់ល្ពៅ ឃុំមានជ័យ ឃុំសំឡូត ឃុំស្តៅ ឃុំរស្មីសង្ហា ឃុំឈើទាល សង្កាត់វត្តគរ ស្រុករុក្ខគិរី ស្រុកមោងប្ញស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។  (គម្រោងលេខ៖ DRR-RM-2024-No.003 និង DRR-RM-2024-No.014)អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ (ប្រើថវិកាជំពូក៦១)។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ  មេភូមិ និងប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទនិងបាននាំយកអំណោយរបស់ឯកឧត្តមរដ្ឋមន្រ្តីជូនដល់ប្រជាពលរដ្ឋដែលបានចូលរួមដោយម្នាក់ៗទទួលបានក្រមាមួយ ។

 

ជាលទ្ធផលគណៈកម្មការវាយតម្លៃលក្ខណៈបច្ចេកទេសសម្រេចទទួលយក ១០០% ។

photo 2024 11 08 00 07 48 2 photo 2024 11 08 00 07 48 photo 2024 11 08 00 07 49 2 photo 2024 11 08 00 07 49 3 photo 2024 11 08 00 07 49 photo 2024 11 08 00 07 50 2 photo 2024 11 08 00 07 50 3 photo 2024 11 08 00 07 50 4 photo 2024 11 08 00 07 50 5 photo 2024 11 08 00 07 50 6 photo 2024 11 08 00 07 50 7 photo 2024 11 08 00 07 50

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522