เว็บหวยออนไลน์

ឯកឧត្តម ហួត សារឹម អញ្ជើដឹកនាំគណៈកម្មការអន្តរក្រសួង  ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ៧ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ១០៨ ១៦០ម និងបំពាក់ស្លាកចរាចរចំនួន ៣១០ផ្លាក នៅខេត្តពោធិ៍សាត់

ចែលរំលែក
photo 2024 08 07 14 01 32

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន ៧ខ្សែ ដោយក្រាលកៅស៊ូ DBST ប្រវែងសរុប ១០៨ ១៦០ម និងបំពាក់ស្លាកចរាចរចំនួន ៣១០ផ្លាក លើផ្លូវចំនួន៣ខ្សែ ស្ថិតនៅក្នុងឃុំកណ្តៀង ឃុំស្រែស្តុក ឃុំកោះជុំ ឃុំបឹងបត់កណ្តាល ឃុំស្នាមព្រះ ឃុំត្រពាំងជង ឃុំបឹងខ្នា ឃុំផ្ទះរុង ឃុំតាលោ ឃុំបាក់ចិញ្ចៀន សង្កាត់ផ្ទះព្រៃ ស្រុកកណ្តៀង ស្រុកបាកាន ស្រុកភ្នំក្រវ៉ាញ ស្រុកតាលោសែនជ័យ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

បន្ទាប់ពីបានធ្វើការត្រួតពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវការថែទាំផ្លូវជាលក្ខណៈប្រចាំទាំង ៧ខ្សែខាងលើ ដោយបញ្ចប់ការថែទាំដំណាក់កាលទី១ ជាស្ថាពរ៕

photo 2024 08 07 14 00 59 photo 2024 08 07 14 01 04 photo 2024 08 07 14 01 09 photo 2024 08 07 14 01 13 photo 2024 08 07 14 01 17 photo 2024 08 07 14 01 19 photo 2024 08 07 14 01 21 photo 2024 08 07 14 01 24 photo 2024 08 07 14 01 27 photo 2024 08 07 14 01 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522