ឯកឧត្តម ផៃ ចាន់ធី អញ្ជើញទទួលសៀវភៅ “ឃាតកម្មក្រោយខ្នង សម្ដេចតេជោ ហ៊ុន សែន” ចំនួន ៣០០ក្បាល លើកទី១
- ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ម៉ោង ៣:៣៦ ល្ងាច
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផៃ ចាន់ធី អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ពិត ករុណា អនុរដ្ឋលេខាធិការ ព្រមទាំងលោកនាយករងខុទ្ទកាល័យ បានអញ្ជើញទទួលសៀវភៅដែលមានចំណងជើងថា “ឃាតកម្មក្រោយខ្នង សម្ដេចតេជោ ហ៊ុន សែន” ចំនួន ៣០០ក្បាល លើកទី១ ពីគណៈកម្មការនិពន្ធសៀវភៅ“ឃាតកម្មក្រោយខ្នង សម្ដេចតេជោ ហ៊ុន សែន” ។
សូមជម្រាបជូនថា ឯកឧត្តម ឆាយ ឫទ្ធិសែន បានជួយឧបត្ថម្ភសម្រាប់ការបោះពុម្ពសៀវភៅ “ឃាតកម្មក្រោយខ្នង សម្ដេចតេជោ ហ៊ុន សែន” ចំនួន ៥០០ក្បាល ដើម្បីជាគុណប្រយោជន៍បម្រើដល់ការសិក្សាស្រាវជ្រាវរបស់សាធារណៈជនទូទៅ៕
