เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់សិល្បការ្យ ចំនួន ២គម្រោង នៅខេត្តកោះកុង

ចែលរំលែក
photo 2024 12 02 09 07 56

ខេត្តកោះកុង ៖ នាថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ ស្ពាន និងសំណង់សិល្បការ្យ ចំនួន ២គម្រោង ស្ថិតនៅខេត្តកោះកុង រួមមាន ៖

 

-គម្រោងទី១ ៖ ប្រគល់ ទទួល ១០០% លើការងារស្ថាបនាផ្លូវក្រាលបេតុង ១ខ្សែ ប្រវែង ១ ៩០០ម ចិញ្ចើមផ្លូវសងខាងក្បាលស្ពានប្រវែងសរុប ២០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិ១ ចំណុចឡាំដាំ ឃុំកោះកាពិ និងភូមិជ្រោយប្រស់ ឃុំជ្រោយ ស្រុកកោះកុង ខេត្តកោះកុង។

 

-គម្រោងទី២ ៖ វាយតម្លៃការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ០០០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ វាយតម្លៃរួច គណះកម្មាធិការអន្តរក្រសួងបានឯកភាពទទួលយក ១០០ % លើការងារស្ថាបនាខាងលើនេះ ។

 

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផងដែរ។ ជាពិសេសឯកឧត្តមរដ្ឋលេខាធិការក៏បានសំណូមពរដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមជួយថែរក្សា ថែទាំផ្លូវឲ្យបានដឹតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង៕

photo 2024 12 02 09 07 54 photo 2024 12 02 09 07 55 2 photo 2024 12 02 09 07 55 photo 2024 12 02 09 07 56 photo 2024 12 02 09 07 57 2 photo 2024 12 02 09 07 57 photo 2024 12 02 09 07 58 2 photo 2024 12 02 09 07 58 photo 2024 12 02 09 07 59 2 photo 2024 12 02 09 07 59 photo 2024 12 02 09 08 00 2 photo 2024 12 02 09 08 00

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522