เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា

ចែលរំលែក
photo 2025 03 28 21 32 45

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ១៥រោច ខែផល្គុន ឆ្នំារោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នំា២០២៥ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំស្តីពីការរៀបចំផ្តល់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលបានបំពេញការងារលើសពីរយៈពេល១០ឆ្មាំ និងពុំធ្លាប់ទទួលបានគ្រឿងឥស្សរិយយស ដែលស្ថិតក្នុងក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រីជាអគ្គនាយករងរដ្ឋបាលនិងហិរញ្ញ អគ្គនាយករងបច្ចេកទេស អគ្គាធិការរង ប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក អនុប្រធាននាយកដ្ឋាននិងប្រធានការិយាល័យរដ្ឋបាលនិងកិច្ចការទូទៅគ្រប់នាយកដ្ឋាន និងប្រធានការិយាល័យរដ្ឋបាលទាំង២៥ រាជធានី-ខេត្ត តាមប្រព័ន្ធនិម្មិត zoom សរុបចំនួន ៥១នាក់។

photo 2025 03 28 21 32 41 photo 2025 03 28 21 32 45 photo 2025 03 28 21 32 51

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522