เว็บหวยออนไลน์

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ និងសំណង់សិល្បការ្យមួយចំនួន នៅស្រុកកោះកុង ខេត្តកោះកុង

ចែលរំលែក
photo 2024 12 24 08 48 08

ខេត្តកោះកុង ៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ២ខ្សែ ដោយក្រាលដីល្បាយក្រួស ប្រវែងសរុប ៤ ៣៤០ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតក្នុងភូមិថ្មី ឃុំជ្រោយប្រស់ និងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ, តំណាងគណៈកម្មការ (គ.ត.វ), និងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង៕

photo 2024 12 24 08 47 55 photo 2024 12 24 08 47 59 photo 2024 12 24 08 48 04 photo 2024 12 24 08 48 08

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522