เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប

ចែលរំលែក
photo 2025 01 20 18 42 42

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមករាឆ្នាំ២០២៥ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយឯកឧត្តម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ  និងលោកប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំនេះផ្ដោតជាសំខាន់ ទៅលើការរៀបចំវេទិកា បញ្ហាប្រឈម និងការកំណត់វិធានការដោះស្រាយ ដោយលេខាធិការដ្ឋាន គ.ជ.អ.ប បានលើកយកបទបង្ហាញចំនួនពីរ មកបង្ហាញជូនអង្គប្រជុំ ៖

 

១. រាយការណ៍សង្ខេបអំពីដំណើការ ការរៀបចំវេទិការ និងបញ្ជីបញ្ហាប្រឈមសម្រាប់អនុគណកម្មាធិការមុខងារ និងធនធាន នៃ គ.ជ.អ.ប

២.ការពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមនីមួយៗ និងការកំណត់វិធានការដោះស្រាយបញ្ហាប្រឈមនីមួយៗព្រមទាំងការកំណត់បញ្ហាប្រឈម និងសំណើរសំណូមពរផ្សេងៗចំនួន១៥ចំណុច។

 

នៅក្នុងឱកាស នៃកិច្ចពិភាក្សានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអង្គប្រជុំជ្រាបថា ក្រសួងអភិវឌ្ឍន៍ជនបទ កន្លងមកបានធ្វើការបណ្តុះបណ្តាលមុខងារចំនួន ០២ គឺមុខងារលើកកម្ពស់សេវាអនាម័យជនបទ និងមុខងារជួសជុល និងថែទាំអណ្តូងស្នប់ ជូនទៅរដ្ឋបាលស្រុកគោលដៅ ដែលបានទទួលមុខងារនៅថ្នាក់ក្រោមជាតិចំនួន ២០ តាំងពីឆ្នាំ២០១៧  ដល់ឆ្នាំ២០២០ បានចំនួន ២០វគ្គ។ ទន្ទឹមនឹងនេះដែរ មន្ទីរអភិវឌ្ឍន៍ជនបទនៃខេត្តគោលដៅទាំង៤ ក៏បានគាំទ្រលើផ្នែកបច្ចេកទេស និងសហការយ៉ាងជិតស្និទជាមួយគ្រប់រដ្ឋបាលស្រុកគោលដៅទាំងអស់។ ជាមួយគ្នានេះដែរ ក្រសួងនឹងរៀបចំគម្រោងបណ្តុះបណ្តាល ដោយភ្ជាប់ជាមួយសៀវភៅបទដ្ឋានបច្ចេកទេស ដល់ស្រុកគោលដៅទាំង២០ឡើងវិញបន្ទាប់ពីមានការអាក់ខានកន្លងមកចាប់តាំងពីមានការជំងឺរាតត្បាតកូវីដ១៩៕

photo 2025 01 20 18 42 42 photo 2025 01 20 18 42 46 photo 2025 01 20 18 42 53 photo 2025 01 20 18 43 03 photo 2025 01 20 18 43 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522