เว็บหวยออนไลน์

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ នៅទីស្ដីការក្រសួងធម្មការ និងសាសនា

ចែលរំលែក
photo 2024 10 08 14 10 21

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ និងផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។

កិច្ចប្រជុំផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅសាលប្រជុំផ្ការំដួល ទីស្តីការក្រសួងធម្មការ និងសាសនា ដោយមានការនិមន្ត-អញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាភ្ញៀវកិត្តិយសចំនួន ១៧០នាក់ ដែលមានគោលបំណងទទួលបានការយល់ដឹង និងការចែក រំលែកបទពិសោធន៍លើការរៀបចំផែនការសកម្មភាពតាមវិស័យពីតំណាងអគ្គលេខាធិការដ្ឋាន នៃ គ.ជ.គ.ម. ក៏ដូចជា ចូលរួមផ្សព្វផ្សាយ នូវផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ របស់រាជរដ្ឋាភិបាល ដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធវិស័យសាសនាផងដែរ។ ការផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ២០២៤-២០២៨ គឺដើម្បីអនុវត្តដោយរាប់បញ្ចូលទាំងផ្នែកសេដ្ឋកិច្ច រចនាសម្ព័ន្ធ សុខាភិបាល វប្បធម៌ សាសនា អប់រំ បរិស្ថាន បច្ចេកវិទ្យា ដែលក្រសួងស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិទទួលខុសត្រូវបង្ការ និងកាត់ បន្ថយកម្រិតរងគ្រោះដោយមុខសញ្ញាគ្រោះថ្នាក់ និងភាពងាយរងគ្រោះពីគ្រោះមហន្តរាយ ដោយបង្កើនការត្រៀមរៀបចំសម្រាប់ការឆ្លើយតប ការស្តារឡើងវិញ និងការពង្រឹងភាពធន់៕

photo 2024 10 08 14 10 20 2 photo 2024 10 08 14 10 20 3 photo 2024 10 08 14 10 20 4 photo 2024 10 08 14 10 20 photo 2024 10 08 14 10 21 photo 2024 10 08 14 10 23 photo 2024 10 08 15 48 48 photo 2024 10 08 15 49 06 photo 2024 10 08 17 00 46 2 photo 2024 10 08 17 00 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522