ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម
- ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ម៉ោង ១០:១៤ ព្រឹក
- សកម្មភាពក្រសួង

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម
[English Below] ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ដែលបានរៀបចំនៅភូមិព្រៃខ្ជាយ ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គម្រោងសាងសង់ឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់-ដល់រង្វង់មូលស្ពានគីហ្សូណា ខេត្តកំពង់ចាម ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។ កំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ត្រូវបានស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ (AC) កម្រាស់៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង (២គន្លងទៅ ២គន្លងមក) ដោយគន្លងនីមួយៗ មានប្រវែង ៣,៧៥ម៉ែត្រ និងមានសួនពុះទ្រូងផ្លូវប្រវែង១,៥ម៉ែត្រ។ ការអនុវត្តគម្រោង បានប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រួចរាល់មុនផែនការចំនួន ១៥ខែ ដោយប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ៕
Kampong Cham Province: On the morning of Tuesday, July 7, 2026, His Excellency Chhay Rithisen, Minister of Rural Development, attended the official inauguration ceremony of a section of National Road No. 7. The ceremony was highly presided over by Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia, and His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to Cambodia, held in Prey Khcheay Village, Samraong Commune, Prey Chhor District, Kampong Cham Province.
The reconstruction project of National Road No. 7, stretching from Skun Roundabout to Kizuna Bridge Roundabout in Kampong Cham Province, was officially broken ground on January 9, 2023, under the presidency of Samdech Techo Hun Sen, the former Prime Minister and current President of the Senate. This 45.489 km section of National Road No. 7 was constructed using Asphalt Concrete (AC) with a thickness of 9 cm and reinforced concrete with a thickness of 26 cm. It features 4 traffic lanes (2 lanes each way), with each lane measuring 3.75 meters wide, and a 1.5-meter-wide central median.
The implementation of the project took 27 months and was successfully completed on June 15, 2026—15 months ahead of schedule. The project was funded by a concessional loan from the Government of the People’s Republic of China, alongside counterpart funds from the Royal Government of Cambodia allocated for impact resolution, unexploded ordnance (UXO) and landmine clearance, as well as various taxes and duties.






